ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

ក្រុមហ៊ុនអាកាសចរណ៍អាមេរិកនឹងបញ្ឈប់ការហោះហើររបស់យន្តហោះប៊ូអ៊ីញ៧៧៧ក្រោយមានបញ្ហាគ្រឿងម៉ាស៊ីន

២៣ កុម្ភៈ ២០២១ | ព័ត៌មានអន្តរជាតិ

 

ក្រុមហ៊ុនអាកាសចរណ៍អាមេរិកUnited Airlinesបានអោយដឹងនៅថ្ងៃអាទិត្យថា ក្រុមហ៊ុននឹងបញ្ឈប់ភ្លាមៗរាល់ការហោះហើរទាំងអស់របស់យន្តហោះប៊ូអ៊ីញ៧៧៧របស់ខ្លួនចំនួន២៤គ្រឿង ដែលមានប្រភេទគ្រឿងម៉ាស៊ីនដូចគ្នានឹងយន្តហោះដែលចុះចតបន្ទាន់នៅទីក្រុងដេនវឿ។

 

 

 

 

 

 

ការប្រកាសបានធ្វើឡើងបន្ទាប់ពីរដ្ឋបាលអាកាសចរណ៍សហព័ន្ធអោយដឹងថា ក្រុមហ៊ុននឹងត្រូវអោយមានការត្រួតពិនិត្យយន្តហោះប៊ូអ៊ីញ៧៧៧ ដែលមានប្រភេទម៉ាស៊ីន Pratt & Whitney PW4000 បន្ទាប់ពីមានបញ្ហាគ្រឿងម៉ាស៊ីនខាងស្តាំរបស់យន្តហោះ United Flight 328។

 

 

ក្រុមហ៊ុនUnitedបានលើកឡើងថា នឹងបន្តពិភាក្សាជាមួយអាជ្ញាធរអាមេរិកដើម្បីកំណត់ពីចំណាត់ការបន្ថែមផ្សេងៗដែលត្រូវការដើម្បីធានាថាយន្តហោះទាំងនោះបំពេញបានតាមបទដ្ឋានស្តង់ដា និងអាចវិលត្រលប់ទៅហោះហើរសារជាថ្មីឡើងវិញ។

 

 

រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិកបានលើកឡើងថា មានការរំពឹងថាការត្រួតពិនិត្យនឹងតម្រូវអោយយន្តហោះមួយចំនួនត្រូវដកចេញពីការបម្រើសេវាកម្ម។

 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024