ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ប្រជាពលរដ្ឋដុតភ្លើងទៀនគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់ក្នុងការតវ៉ានៅប្រទេសមីយ៉ាន់ម៉ា

២២ កុម្ភៈ ២០២១ | ព័ត៌មានអន្តរជាតិ

 

ប្រជាពលរដ្ឋរាប់រយនាក់បានជួបជុំគ្នាដោយដុតភ្លើងទៀនដើម្បីគោរពវិញ្ញាណក្ខន្ធរបស់អ្នកតវ៉ាដែលបានស្លាប់នៅក្នុងការតវ៉ាប្រឆាំងរដ្ឋប្រហារយោធានៅប្រទេសមីយ៉ាន់ម៉ាខណៈដែលការតវ៉ានៅតែបន្តធ្វើរយៈពេល២១ថ្ងៃមកហើយ។

 

 

 

 

 

ប្រជាពលរដ្ឋរាប់រយនាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងយ៉ាំងហ្គោនប្រទេសមីយ៉ាន់ម៉ាកាលពីល្ងាចថ្ងៃអាទិត្យដើម្បីធ្វើពិធីដុតភ្លើងទៀនគោរពវិញ្ញាណក្ខន្ធរបស់អ្នកដែលបានស្លាប់ក្នុងអំឡុងពេលនៃការតវ៉ារយៈពេល ២១ ថ្ងៃមកនេះនៅទូទាំងប្រទេសនេះ។

 


ប្រជាពលរដ្ឋដ៏ច្រើនកុះករបានដើរជាក្បួនតវ៉ានៅប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃអាទិត្យដើម្បីថ្កោលទោសការធ្វើរដ្ឋប្រហារយោធានៅដើមខែកុម្ភៈនេះបន្ទាប់ពីមានការបង្ហូរឈាមយ៉ាងខ្លាំងក្នុងយុទ្ធនាការដើម្បីលទ្ធិប្រជាធិបតេយ្យកាលពីថ្ងៃសៅរ៍ជាពេលដែលកម្លាំងសន្តិសុខបានបាញ់កាំភ្លើងទៅលើក្រុមបាតុករធ្វើឱ្យមនុស្ស២នាក់ស្លាប់។

 


 

 

 

 

 

 

ក្រុមយោធាមិនអាចបញ្ឈប់ការធ្វើបាតុកម្មនិងយុទ្ធនាការកូដកម្មរបស់ជនស៊ីវិលប្រឆាំងនឹងរដ្ឋប្រហារយោធានិងការឃុំខ្លួនមេដឹកនាំជាប់ឆ្នោតគឺលោកស្រី អ៊ុង សានស៊ូជី និងអ្នកដទៃទៀតបើទោះបីជាមានការសន្យាអំពីការបោះឆ្នោតថ្មី និងការព្រមានយ៉ាងតឹងរ៉ឹងប្រឆាំងនឹងអ្នកតវ៉ាយ៉ាងណាក៏ដោយ។

 


សូមបញ្ជាក់ថា ការតវ៉ារយៈពេលជាង២សប្តាហ៍មកនេះគឺមានលក្ខណៈសន្តិភាពយ៉ាងខ្លាំងរហូតដល់ថ្ងៃសៅរ៍ទី២០ ខែកុម្ភៈទើបការតវ៉ានេះហាក់មានភាពចលាចលកាន់តែខ្លាំងនៅពេលកងកម្លាំងសន្តិសុខបានចាប់ផ្ដើមធ្វើការបង្ក្រាបទៅលើហ្វូងអ្នកតវ៉ាបណ្ដាលឱ្យមានអ្នកស្លាប់និងរបួសមួយចំនួននៅក្នុងពេលថ្មីៗនេះ៕ 
 

 

 

 

 

 

 

 

 

ប្រែសម្រួល៖SN

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024