ថ្ងៃអង្គារ៍ ទី០៩ ខែមីនា ឆ្នាំ២០២១

ម៉ាឡេស៊ីនឹងចាប់ផ្តើមចាក់វ៉ាក់ស៊ាំងប្រឆាំងជំងឺកូវីដ១៩អោយពលរដ្ឋរបស់ខ្លួន

២២ កុម្ភៈ ២០២១ | ព័ត៌មានអន្តរជាតិ

 


ប្រទេសម៉ាឡេស៊ី នឹងចាប់ផ្តើមចាក់វ៉ាក់ស៊ាំងអោយពលរដ្ឋរបស់ខ្លួនមុនកាលកំណត់ចំនួន២ថ្ងៃ នៅពេលដែលវ៉ាក់ស៊ាំងក្រុមដំបូងមកដល់ប្រទេសតំបន់អាស៊ីអាគ្នេយ៍មួយនេះកាលពីថ្ងៃអាទិត្យ។

 

 

 

 

ប្រទេសម៉ាឡេស៊ី មានបំណងនឹងចាក់វ៉ាក់ស៊ាំងអោយពលរដ្ឋរបស់ខ្លួនយ៉ាងតិចណាស់៨០ភាគរយ នៃចំនួនពលរដ្ឋ៣២លាននាក់នៅក្នុងប្រទេសម៉ាឡេស៊ីនៅក្នុងរយៈពេលមួយឆ្នាំ នៅពេលប្រទេសម៉ាឡេស៊ីប្រឹងប្រែងស្តារសេដ្ឋកិច្ចឡើងវិញដែលបានធ្លាក់ចុះដោយសារតែវិបត្តិជំងឺកូវីដ១៩។ 
 

 

វ៉ាក់ស៊ាំងរបស់សហរដ្ឋអាមេរិក Pfizer-BioNTech សរុបចំនួន៣សែន១ម៉ឺន២ពាន់៣៩០ដូស បានដឹកដល់ប្រទេសម៉ាឡេស៊ីនៅព្រឹកថ្ងៃអាទិត្យ ហើយវ៉ាក់ស៊ាំងជាច្រើនបន្ថែមទៀតរំពឹងនឹងដឹកមកដល់ប្រទេសម៉ាឡេស៊ីនៅសប្តាហ៍បន្តបន្ទាប់។

 

 

ការប្រគល់លើកទី២នឹងធ្វើឡើងនៅថ្ងៃ២៦កុម្ភៈ ហើយម៉ាឡេស៊ីនឹងបន្តទទួលវ៉ាក់ស៊ាំងPfizer រៀងរាល់២សប្តាហ៍ រហូតដល់គ្រប់ចំនួន។ នេះបើតាមការអោយដឹងពីក្រសួងវិទ្យាសាស្ត្រម៉ាឡេស៊ីថ្លែងនៅក្នុងសន្និសិទសារព័ត៌មាន។ 

 

 

 

 

ប្រទេសម៉ាឡេស៊ីបានទិញវ៉ាក់ស៊ាំងប្រឆាំងជំងឺកូវីដ១៩ពីក្រុមហ៊ុនអាមេរិកPfizer and BioNTechចំនួន៣២លានដូស។

 

ការចាក់វ៉ាក់ស៊ាំងនៅប្រទេសម៉ាឡេស៊ី នឹងចាប់ផ្តើមនៅថ្ងៃពុធ(២៤កុម្ភៈ) លឿនជាងពេលវេលាដែលធ្លាប់បានកំណត់កាលពីមុន។ នៅក្នុងការចាក់វ៉ាក់ស៊ាំងនេះ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Muhyiddin Yassin  នឹងទទួលចាក់វ៉ាក់ស៊ាំងដំបូង។

 

 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

Copyright © 2016 PNN NEWS. All Rights Reserved.