ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

សួនវង្វេងទឹកកកធំជាងគេក្នុងលោក ត្រូវពង្រីកខ្លួនកាន់តែធំ ក្នុងសម័យកូវីដ១៩

២២ កុម្ភៈ ២០២១ | កម្សាន្ដ

សួនវង្វេងទឹកកកក្នុងខេត្ត Manitoba (មានីថូប៉ា) ប្រទេសកាណាដា បានពង្រីកទំហំកាន់តែធំជាងមុន ដើម្បីឲ្យអ្នកជាប់ឃុំក្នុងផ្ទះរយៈពេលយូរដោយសារជំងឺកូវីដ១៩ អាចសម្រួលសរសៃជើង ដោយការដើរកាន់តែយូរក្នុងសួនវង្វេង។
 

 

សួនវង្វេងសង់ឡើងពីទឹកកកនៅក្នុងខេត្ត Manitoba (មានីថូប៉ា) ប្រទេសកាណាដា ត្រូវបានពង្រីកខ្លួនកាន់តែធំឡើងក្នុងឆ្នាំ ២០២១ នេះ ដោយទំហំរបស់វាបានកើនឡើងរហូតដល់ប្រហែល ៩១% ឯណោះ។

 

 

គួរបញ្ជាក់ថា សួនវង្វេងទឹកកកគឺជាទីកន្លែងលំហែដ៏ពេញនិយមមួយសម្រាប់ប្រជាជនកាណាដាដែលចូលចិត្តសកម្មភាពកម្សាន្តក្រៅផ្ទះក្នុងរដូវរងា។

 

 

អ្នកនាង Angie Masse (អេនជី ម៉ាសេ) ដែលជាម្ចាស់សួនវង្វេងទឹកកកមួយនេះ បាននិយាយថាដោយសារតែជំងឺកូវីដ១៩ ទើបធ្វើឲ្យរូបនាងចង់បង្កើនទំហំសួនវង្វេងឲ្យកាន់តែធំលើសពីសព្វដង។

 

 

សម្រាប់អ្នកដែលបានជាប់ឃុំនៅក្នុងផ្ទះរយៈពេលយូរ វាជាឪកាសល្អមួយក្នុងការសម្រួលសរសៃជើង និងបន្ថែមអារម្មណ៍ផ្សងព្រេងសម្រាប់ពួកគេផងដែរ។

 

 

សួនវង្វេងទឹកកកដែលមានទំហំ ៧៣ម៉ែត្រការ៉េមួយនេះ បានចំណាយពេលវេលា ៦សប្ដាហ៍ដើម្បីសាងសង់ឡើង ដោយសារតែកត្តាអាកាសធាតុកើនឡើងកម្ដៅខុសពីធម្មតា និងដោយសារទំហំរបស់សួននេះត្រូវបានពង្រីកធំជាងមុនដែរ៕

 

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024