ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ផ្ការីកចម្រុះដើមរដូវ បញ្ចេញសម្រស់ទាក់ចិត្តទេសចរទូទាំងប្រទេសចិន

២២ កុម្ភៈ ២០២១ | កម្សាន្ដ

ផ្កាចម្រុះពណ៌ជាច្រើនប្រភេទរួមមានផ្កាទូលីប ផ្កាផ្លាំ និងផ្កាសាគូរ៉ានៅទូទាំងប្រទេសចិនកំពុងរីកបញ្ចេញសម្រស់ បង្កើតបានជាទស្សនីយភាពដ៏គួរឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរ។

 

 


សមុទ្រផ្កាទូលីបដ៏ធំ នៅឧទ្យានមួយក្នុងទីក្រុងជីនហួ (Jinhua) ខេត្តចឺជាំង (Zhejiang) ភាគខាងកើតប្រទេសចិនបាននិងកំពុងជះក្លិន និងសម្រស់ដ៏ត្រកាលនាដើមនិទាឃរដូវ។

 

 


នៅទីក្រុងក្វាងកាន ខេត្តស៊ីឈួន ភាគនិរតីប្រទេសចិនវិញ សួនផ្កាពណ៌លឿងដ៏ធំល្វឹងល្វើយមិនត្រឹមតែទាក់ទាញហ្វូងសត្វឃ្មុំ និងមេអំបៅមកក្រេបលម្អងនោះទេ ប៉ុណ្ណោះទេប៉ុន្តែក៏បានទាក់ចិត្តភ្ញៀវទេសចរជាច្រើនឲ្យមករីករាយនឹងទេសភាពដ៏ស្រស់ស្អាតរបស់ខ្លួនដូចគ្នា។

 

 


ដោយឡែកនៅទីក្រុងឆឹងទូ (Chengdu) ខេត្តស៊ីឈួន សួនផ្កាពណ៌លឿងលាតសន្ធឹងនៅតាមបណ្តោយផ្លូវប្រវែង ៤២ គីឡូម៉ែត្រ ក៏បានទាក់ទាញភ្ញៀវទេសចរ ឱ្យមកផ្ដិតយកទិដ្ឋភាពផ្ការីកដូចកម្រាលព្រំពណ៌មាសទុកជាអនុស្សាវរីយ៏ផងដែរ។

 

 


ក្រៅពីនេះ ទិដ្ឋភាពផ្កាផ្លាំរីកពណ៌ក្រហម ស និងផ្កាឈូកនៅឧទ្យានមួយក្នុងក្រុងប៉ាចុង (Bazhong) ខេត្តស៊ីឈួន កំពុងបង្អួតសម្រស់ទាក់ទាញភ្ញៀវទេសចរមួយចំនួនធំឱ្យមករីករាយនឹងរដូវផ្ការីកជាមួយក្រុមគ្រួសារ និងមិត្តភក្តិ។

 

 


ផ្កាសាគូរ៉ាចម្រុះពណ៌នៅក្នុងតំបន់ជីនស៊ី នៃទីក្រុងហ្វូចូវ ខេត្តជាំងស៊ី ឯណោះវិញ ក៏បានបង្កើតទិដ្ឋភាពនិទាឃរដូវដ៏ស្រស់ស្អាតដែលអាចក្លាយជាទីកន្លែងរំសាយអារម្មណ៍សម្រាប់ភ្ញៀវទេសចរពីទីក្រុងដែលកំពុងចង់បំបាត់ភាពតានតឹងដោយសារជំងឺកូវីដ១៩ ៕

 

 

 

 

 

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024