ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ឆ្នេរសមុទ្រប្រទេសអ៊ីស្រាអ៊ែលគ្របដណ្តប់ទៅដោយជ័រកៅស៊ូបន្ទាប់ពីប្រេងហៀរពីនាវា

២២ កុម្ភៈ ២០២១ | ព័ត៌មានអន្តរជាតិ

 

ប្រទេសអ៊ីស្រាអ៊ែលកំពុងស្វែងរកនាវាដែលត្រូវទទួលខុសត្រូវចំពោះការហៀរប្រេងកំពប់ដែលបំផ្លិចបំផ្លាញឆ្នេរសមុទ្រម៉េឌីទេរ៉ានេមួយភាគធំរបស់ប្រទេសអ៊ីស្រាអ៊ែលដែលគេឃើញថាឆ្នេរសមុទ្រគ្របដណ្តប់ទៅដោយជ័រកៅស៊ូ។ ជាបញ្ហាបំពុលបរិស្ថានមួយដែលត្រូវចំណាយរាប់ខែ ឬឈានទៅដល់រាប់ឆ្នាំផងដែរសម្រាប់កិច្ចការសំអាត។ នេះបើតាមការអោយដឹងពីអាជ្ញាធរនៃប្រទេសអ៊ីស្រាអ៊ែល។ 
 

 

 

 

 

 

អ្នកស្ម័គ្រចិត្តរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នាកាលពីថ្ងៃអាទិត្យដើម្បីបោសសំអាតកាកដុំពណ៌ខ្មៅស្អិតចេញពីឆ្នេរ។  ក្រសួងអ៊ីស្រាអ៊ែលបន្តអោយដឹងថា បានដាក់ពង្រាយយោធារាប់ពាន់នាក់ដើម្បីជួយកិច្ចការបោសសំអាត។ បន្ថែមលើនេះអាជ្ញាធរអ៊ីស្រាអ៊ែលបានព្រមានថាពលរដ្ឋត្រូវនៅអោយឆ្ងាយពីឆ្នេរ រហូតដល់មានការជូនដំណឹងជាថ្មី។ 

 

 

ក្រុមអ្នកបរិស្ថានបានហៅហេតុការណ៍ដែលបានកើតឡើងនេះថា ជាគ្រោះមហន្តរាយមួយ។ ចំពោះផលប៉ះពាល់ដល់ជីវិតសត្វរុក្ខជាតិសមុទ្រគេបានឃើញថា ក្រុមអ្នកបរិស្ថានបានបង្ហោះរូបភាពសត្វកន្ធាយសមុទ្រជាច្រើនក្បាលដែលគ្របខ្លួនទៅដោយជ័រកៅស៊ូខ្មៅ។

 

 

 

 

 

 

 

 

ព្រឹត្តិការណ៍ដែលបានកើតឡើង ចាប់ផ្តើមកាលពីសប្តាហ៍មុនអំឡុងពេលព្យុះខ្យល់ត្រជាក់ ដែលកាន់តែធ្វើអោយអ្នកបរិស្ថានពិបាកក្នុងការមើលឃើញជ័រកៅស៊ូខ្មៅបោកបក់មកឆ្នេរ​និងពិបាកប្រមូលចេញពីក្នុងទឹកសមុទ្រ។

 

 


រួមជាមួយទីភ្នាក់ងារសហភាពអ៊ឺរ៉ុប ប្រទេសអ៊ីស្រាអ៊ែលកំពុងស្វែងរកលទ្ធភាពប្រភពនៃបញ្ហានៅអំឡុងថ្ងៃ១១កុម្ភៈ ជាថ្ងៃប្រេងកំពប់ចេញពីនាវាដែលឆ្លងកាត់សមុទ្រអ៊ីស្រាអ៊ែលប្រហែល៥០គីឡូម៉ែត្រពីឆ្នេរ។

 

 

 

 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024