ថ្ងៃអង្គារ៍ ទី០៩ ខែមីនា ឆ្នាំ២០២១
ថ្ងៃអង្គារ៍ ទី០៩ ខែមីនា ឆ្នាំ២០២១
ក្រុមហ៊ុនហ្វេសប៊ុក(Facebook) កាលពីថ្ងៃអាទិត្យ បានលុបចោលផេកសំខាន់របស់យោធាមីយ៉ាន់ម៉ា ក្រោមហេតុផលបទដ្ឋានរបស់ក្រុមហ៊ុនហ្វេសប៊ុកដែលហាមឃាត់ការអុចអាលដែលនាំអោយកើតមានអំពើហិង្សា។
នេះបើតាមការអោយដឹងពីក្រុមហ៊ុនហ្វេសប៊ុក។ ការសម្រេចលុបចោលផេកហ្វេសប៊ុករបស់យោធាមីយ៉ាន់ម៉ា
បានកើតឡើងក្រោយពីបាតុករ២នាក់នៅត្រូវបានសម្លាប់នៅពេលប៉ូលីសបានបើកការបាញ់ប្រហារទៅលើក្រុមបាតុករដែលប្រឆាំងនឹងរដ្ឋប្រហារយោធាថ្ងៃទី១កុម្ភះ។
អ្នកនាំពាក្យក្រុមហ៊ុនFacebook បានអោយសារព័ត៌មានរ៉យទ័រដឹងថា ស្របតាមគោលនយោបាយសាកល យើងបានលុបចោលផេកហ្វេសប៊ុកTatmadaw True News Information Team Page ចេញពីបណ្តាញទំនាក់ទំនងសង្គមអនឡាញយក្សFacebook ។
យោធាមីយ៉ាន់ម៉ា ត្រូវបានគេស្គាល់ឈ្មោះថា Tatmadaw។ ផេកហ្វេសប៊ុកTrue News របស់យោធាមីយ៉ាន់ម៉ាលែងមានសុពលភាពប្រើប្រាស់បាននៅថ្ងៃអាទិត្យ។
អ្នកនាំពាក្យយោធាមីយ៉ាន់ម៉ា មិនបានឆ្លើយតបទូរស័ព្ទរបស់អ្នកសារព័ត៌មានដែលសុំការអត្ថាធិប្បាយលើបញ្ហានេះឡើយ។
មនុស្ស២នាក់ត្រូវបានសម្លាប់នៅក្នុងទីក្រុងMandalay របស់ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃអាទិត្យ(២០កុម្ភៈ) នៅពេលប៉ូលីស និងយោធាបើកការបាញ់ប្រហារលើបាតុករដែលប្រឆាំងនឹងការទម្លាក់មេដឹកនាំជាប់ឆ្នោតលោកស្រីអ៊ុងសានស៊ូជី។
ប្រែសម្រួល៖ណាវ័ន្ត