ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ធ្លាក់យន្តហោះនៅប្រទេសនីហ្សេរីយ៉ាបានសម្លាប់មនុស្សយ៉ាងតិច៧នាក់

២២ កុម្ភៈ ២០២១ | ព័ត៌មានអន្តរជាតិ

 

យន្តហោះដឹកអ្នកដំណើររបស់កងទ័ពអាកាសនីហ្សេរីយ៉ាតូចមួយគ្រឿងបានធ្លាក់នៅក្បែរអាកាសយានដ្ឋានទីក្រុងអាប៊ូចាកាលពីថ្ងៃអាទិត្យ ក្រោយមានការរាយការណ៍មកថា មានបញ្ហាគ្រឿងម៉ាស៊ីន បណ្តាលអោយមនុស្សនលើយន្តហោះទាំងអស់៧នាក់បានស្លាប់បាត់បង់ជីវិត។ នេះបើតាមការអោយដឹងពី

ទ័ពអាកាសរបស់ប្រទេសនីហ្សេរីយ៉ា។ 

 

 

 

 

ការឆ្លើយតបដំបូងមកពីកន្លែងកើតហេតុរបស់អ្នកនាំពាក្យយោធាទ័ពអាកាសប្រទេសនីហ្សេរីយ៉ា បានអោយដឹងថា ជាគ្រោះថ្នាក់ដ៏ក្រៀមក្រំ មនុស្សទាំងអស់៧នាក់នៅលើយន្តហោះបានស្លាប់បាត់បង់ជីវិត។ 

 

 

យន្តហោះ បានធ្លាក់នៅពេលវិលត្រលប់មកកាន់ទៅក្រុងអាប៊ូចាវិញ ក្រោយរាយការណ៍ថាមានបញ្ហាម៉ាស៊ីននៅតាមផ្លូវឆ្ពោះទៅកាន់មិនណា(Minna)។ទីក្រុងមិនណាជាទីក្រុងមួយមានចម្ងាយប្រហែល១១០គីឡូម៉ែត្រភាគខាងជើងឆៀងខាងលិចទីក្រុងអាប៊ូចា។ 

 

 

 

 

 


ក្រោយកើតហេតុគេឃើញមានមន្ត្រីជាច្រើនទាំងយោធានិងមន្ត្រីអាកាសយានដ្ឋានទៅត្រួតពិនិត្យមើលកន្លែងកើតហេតុ។


រថយន្តពន្លត់អគ្គីភ័យ និងរថយន្តសង្គ្រោះបន្ទាន់ក៏ស្ថិតនៅកន្លែងកើតហេតុផងដែរ។ មានក្លិនឆេះសារធាតុគីមីក្នុងអាកាសប៉ុន្តែមិនមានភ្លើង ឬផ្សែងឡើយ។

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024