ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ប្រទេសឥណ្ឌាភាគខាងជើងកំពុងរងគ្រោះដោយសារការចុះអ័ព្ទខ្លាំង ដែលរំខានទៅដល់ការធ្វើដំណើរ

២០ កុម្ភៈ ២០២១ | ព័ត៌មានអន្តរជាតិ

 

ផ្នែកខ្លះនៃប្រទេសឥណ្ឌាកំពុងចុះអ័ព្ទយ៉ាងខ្លាំងក្លាបំផុត ដល់ថ្នាក់កន្លែងខ្លះមានភាពងងឹតខ្លាំង មើលផ្លូវសឹងតែមិនឃើញ។ ដូច្នេះ ស្ថានភាពចរាចរណ៍រាងពិបាកបន្តិច។ ក្រសួងឧតុនិយមព្យាករថានៅរដ្ឋផាន់ជេប (Punjab) និងភាគខាងជើងប្រទេសឥណ្ឌានឹងចុះអ័ព្ទខ្លាំងនារយៈពេលជាច្រើនថ្ងៃទៅមុខទៀត ដោយមិនទាន់ដឹងមូលហេតុពិតប្រាកដនៅឡើយទេ។

 

 

 

 

 

 

ពលរដ្ឋឥណ្ឌាដែលរស់នៅក្នុងរដ្ឋផាន់ជេប (Punjab), ហារីយ៉ាណា (Haryana), ដេលី និងរ៉ាចាស្ថាន បានងើបឡើងពីព្រឹកព្រលឹម ឃើញសុទ្ធតែផ្សែងអ័ព្ទគ្របដណ្ដប់ពាសពេញផ្ទៃអាកាស។ ក្រៅពីនេះ អាកាសធាតុក៏ចុះត្រជាក់ខ្លាំងផងដែរ។

 

 

ជាទូទៅ គេអាចមើលឃើញបានត្រឹមតែចម្ងាយជិតៗប៉ុណ្ណោះ។ នៅតំបន់ខ្លះ គេអាចមើលឃើញចម្ងាយត្រឹមតែ២៥ម៉ែត្រ ឬ៥០ម៉ែត្រ។ យោងតាមក្រសួងឧតុនិយម, សីតុណ្ហភាពនៅប្រទេសឥណ្ឌាភាគខាងជើង១ផ្នែកធំបានធ្លាក់ចុះមកនៅត្រឹម៣អង្សា ឬ៥អង្សាប៉ុណ្ណោះ។

 

 

 

 

 

 

ដោយយោងតាមស្ថានភាពខ្យល់បក់ដែលនៅវិលវល់នៅក្នុងស្រទាប់បរិយាកាសនៃតំបន់ទាំងនោះ, គេអាចព្យាករថានឹងមានផ្គរ, រន្ទះ, ការធ្លាក់ព្រិល និងពន្លឺថ្ងៃតិចតួចទៅមធ្យម។

 

 

 

ចំណែកភ្លៀងធ្លាក់អាចនឹងកើតមាននៅតំបន់ខ្លះ។ អ្នកខ្លះត្អូញត្អែរថាអាកាសធាតុនៅពេលនេះ គឺពិតជាអាក្រក់មែនទែន ដល់ថ្នាក់ពួកគេមិនអាចធ្វើដំណើរចេញក្រៅផ្ទះបាន។ ចេញធ្វើអ្វីបើពួកគេមើលអ្វីមិនឃើញសោះ? ពួកគេយល់ថានេះជាលទ្ធផលនៃការប្រែប្រួលអាកាសធាតុ។ អ្នកខ្លះបារម្ភពីរឿងគ្រោះថ្នាក់ចរាចរណ៍ ព្រោះពួកគេសឹងតែមើលឡាន-ម៉ូតូខាងមុខនោះមិនឃើញ សូម្បីតែនៅកៀកគ្នាក៏ដោយ៕

 

 

 

 

 

 

 

 

ប្រែសម្រួល៖អនសំអាង

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024