ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០២៤

ប្រទេសថៃពង្រឹងសន្តិសុខនៅជុំវិញរដ្ឋសភា ស្របពេលដែលលោកប្រាយុទ្ធចាន់អូចាប្រឈមនឹងការបោះឆ្នោតដកសេចក្ដីទុកចិត្ត

២០ កុម្ភៈ ២០២១ | ព័ត៌មានអន្តរជាតិ

 

 

អាជ្ញាធរថៃចាប់ផ្ដើមពង្រឹងសន្តិសុខ និងសណ្ដាប់ធ្នាប់នៅជុំវិញវិមានរដ្ឋសភា ស្របពេលដែលសភាត្រៀមកោះប្រជុំនៅថ្ងៃនេះ ដើម្បីបោះឆ្នោតដកសេចក្ដីទុកចិត្តពីរដ្ឋាភិបាល។ នៅខាងក្រៅរដ្ឋសភា, គេឃើញប៉ូលិសដាក់ពង្រាយឡានទឹកជាច្រើនគ្រឿង ដែលជាសញ្ញាបង្ហាញថាអាចនឹងមានការហែបាតុកម្ម និងការប៉ះទង្គិចគ្នារវាងអ្នកតវ៉ា និងសមត្ថកិច្ច។

 

 

 

 

 

 

ប៉ូលិសថ្លែងថារាល់ការតវ៉ានៅទីក្រុងបាងកកជាអំពើខុសច្បាប់ទាំងអស់ ព្រោះរដ្ឋាភិបាលបានហាមឃាត់ការប្រមូលផ្ដុំគ្នា ចាប់តាំងពីជំងឺខូវីដ១៩ផ្ទុះឡើងជាលើកទី២កាលពីខែធ្នូ ឆ្នាំ២០២០។

 

 

គេឃើញសកម្មជននយោបាយឡើងថ្លែងនៅតាមដងផ្លូវឆ្ពោះទៅរដ្ឋសភា ដោយនិយាយរិះគន់លោកប្រាយុទ្ធចាន់អូចា និងគណៈរដ្ឋមន្ត្រីរបស់លោក ពីបទរំលោភអំណាច, ចាត់ចែងកិច្ចការរដ្ឋមិនបានល្អ និងបរាជ័យនៅក្នុងវិស័យជាច្រើន។

 

 

ទោះជាមានការកោះប្រជុំដកសេចក្ដីទុកចិត្តក៏ដោយ, ក៏អ្នកវិភាគយល់ថាលោកប្រាយុទ្ធចាន់អូចាអាចនឹងកាន់អំណាចជាបន្តទៀត ព្រោះលោកមានអ្នកតំណាងរាស្ត្របោះឆ្នោតគាំទ្រគ្រប់គ្រាន់៕

 

 

 

 

 

 

 

 

 

 

 

 

ប្រែសម្រួល៖អនសំអាង

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024