ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

Demi Lovato វិះបាត់បង់ជីវិតដោយសារការប្រើថ្នាំលើសកម្រិត

១៩ កុម្ភៈ ២០២១ | កម្សាន្ដ

តារាចម្រៀងប៉ុប Demi Lovato (ដេមី ឡូវ៉ាតូ) បានចេញផ្សាយវីដេអូខ្លីនៃភាពយន្តថ្មីរបស់ខ្លួន ដែលមានបកស្រាយលម្អិតជុំវិញការប្រើប្រាស់ថ្នាំលើសកម្រិត ដែលបានធ្វើឲ្យស្ទើរតែបាត់បង់ជីវិតកាលពីឆ្នាំ ២០១៨។

 



តារាចម្រៀងប៉ុបអាមេរិក Demi Lovato (ដេមី ឡូវ៉ាតូ) បានបើកបង្ហាញឲ្យដឹងថានាងបានសន្លប់បីលើក និងគាំងបេះដូងនៅពេលត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យដោយសារការប្រើថ្នាំហួសកម្រិតកាលពីឆ្នាំ ២០១៨ ហើយហេតុការណ៍នេះបានប៉ះពាល់ដល់ខួរក្បាលរបស់នាងខ្លះផងដែរ។

 

 

អតីតតារាប៉ុស្តិ៍ Disney រូបនេះបានបង្ហើបអំពីរឿងនេះតាមរយៈវីដេអូខ្លីនៃភាពយន្តថ្មីរបស់នាង មានចំណងជើងថា “Dancing with the Devil” ដែលនឹងត្រូវចេញផ្សាយលើបណ្ដាញ YouTube នៅថ្ងៃទី២៣ ខែមីនាខាងមុខ។

 

 

Demi Lovato (ដេមី ឡូវ៉ាតូ) និយាយថា ក្នុងភាពយន្តថ្មីនេះ នាងនឹងរៀបរាប់ឲ្យបានដឹងលម្អិតបំផុតចំពោះបញ្ហាប្រើថ្នាំលើសកម្រិតដែលពេលនោះវាស្ទើរតែបានផ្ដាច់យកជីវិតរបស់នាង។

 

 

បើទោះបីកន្លងមក តារាវ័យ ២៨ឆ្នាំរូបនេះធ្លាប់និយាយយ៉ាងបើកចំហអំពីបញ្ហាញៀនថ្នាំ និងញៀនគ្រឿងស្រវឹងរបស់ខ្លួន ប៉ុន្តែក្នុងវីដេអូថ្មីនេះនាងបានប្រាប់ថាមានរឿងរ៉ាវជាច្រើនដែលមហាជនមិនបានដឹងពីការឈានដល់ថ្នាក់ប្រើថ្នាំលើសកម្រិត និងមិនបានដឹងអំពីសម្ពាធដែលបង្ខំឲ្យនាងសម្រេចចិត្តប្រើថ្នាំ។

 

 

គួររំឭកថា ម្ចាស់បទ Heart Attack រូបនេះធ្លាប់ចូលមណ្ឌលកែប្រែម្ដងកាលពីអាយុ ១៨ឆ្នាំដោយសារការប្រើប្រាស់ថ្នាំញៀនកូកាអ៊ីន។ នៅឆ្នាំ ២០១៨ នាងត្រូវបានគេប្រទះឃើញសន្លប់បាត់ស្មារតីនៅផ្ទះរបស់នាងដោយសារការប្រើប្រាស់ថ្នាំលើសកម្រិត ៕
 

 

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024