ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ធ្លាប់តែលេងឆាកកាលីបៗ ឆ្នាំនេះ New York Fashion Week មករៀបចំក្នុងផ្សារបន្លែវិញ

១៩ កុម្ភៈ ២០២១ | កម្សាន្ដ

អ្នកច្នៃម៉ូដល្បីមួយរូបបានទាក់ទាញការចាប់អារម្មណ៍ដោយបានបង្ហាញឈុតសម្លៀកបំពាក់ប្រណិតៗប្រចាំឆ្នាំ ២០២១ របស់ខ្លួនជាមួយការរៀបចំឆាកដូចជាផ្សារបន្លែវិញ នៅកម្មវិធីតាំងបង្ហាញម៉ូដ New York Fashion Week។

 

 

 


ម៉ូដសំលៀកបំពាក់ប្រចាំឆ្នាំ ២០២១ ដែលជាស្នាដៃរបស់អ្នកឌីហ្សាញសញ្ជាតិតៃវ៉ាន់-កាណាដា Jason Wu (ចេស៊ុន អូ) ត្រូវបានដាក់បង្ហាញកាលពីថ្មីៗកន្លងទៅនេះ ក្នុងកម្មវិធី New York Fashion Week។

 

 

 

លោក Jason Wu (ចេស៊ុន អូ) បានសម្រេចចិត្តរៀបចំទីធ្លាតាំងបង្ហាញម៉ូដសំលៀកបំពាក់ថ្មីរបស់ខ្លួនដូចជាផ្សារលក់បន្លែផ្លែឈើមួយ ក៏ដោយសាររូបលោកទទួលបានគំនិតច្នៃប្រឌិតថ្មីៗជាច្រើនតាមរយៈការចម្អិនម្ហូបអាហារអំឡុងពេលត្រូវឃុំខ្លួនឯងក្នុងផ្ទះដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩កាលពីឆ្នាំកន្លងទៅ។

 

 

 

បន្លែផ្លែឈើដែលបានដាក់តាំងបង្ហាញនេះដែរត្រូវបានបរិច្ចាគទៅឲ្យអង្គការសប្បុរសធម៌ឈ្មោះថា City Harvest ក្រោយកម្មវិធីតាំងបង្ហាញម៉ូដបានបញ្ចប់ទៅ។

 

 

 

គួរបញ្ជាក់ថាអ្នកច្នៃម៉ូដវ័យ ៣៨ឆ្នាំ Jason Wu (ចេស៊ុន អូ) ចាប់ផ្ដើមមានកេរ្តិ៍ឈ្មោះល្បីល្បាញលើសកលលោក ក្រោយពីរូបលោកបានច្នៃម៉ូដសម្លៀកបំពាក់ជូនអតីតលោកជំទាវទីមួយអាមេរិកលោកស្រី Michelle Obama (មីឆេល អូបាម៉ា) និងបានច្នៃសម្លៀកបំពាក់ជូនលោក Barack Obama ផ្ទាល់ សម្រាប់កម្មវិធីឡើងកាន់តំណែងប្រធានាធិបតីកាលពីឆ្នាំ ២០០៩ ៕
 

 

 

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024