ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ទឹកធ្លាក់កក ក្លាយជាទិដ្ឋភាពដ៏ល្អឯកមួយនៅភាគឦសានប្រទេសចិន

១៩ កុម្ភៈ ២០២១ | កម្សាន្ដ

ទឹកធ្លាក់កក បានក្លាយជាទិដ្ឋភាពដ៏អស្ចារ្យនៃបឹង Jingpo (ជីងភ័រ) ស្ថិតនៅភាគឦសាន នៃខេត្ត Heilongjiang (ហីឡុងជាំង) ប្រទេសចិន និងបានស្រូបទាញភ្ញៀវទេសចរជាច្រើនមកលេងកម្សាន្ត។

 

 

 

 

អាកាសធាតុចុះត្រជាក់ខ្លាំងបានធ្វើឲ្យទឹកធ្លាក់ក្នុងតំបន់បឹង Jingpo (ជីងភ័រ) ស្ថិតនៅភាគឦសាន នៃខេត្ត Heilongjiang (ហីឡុងជាំង) ប្រទេសចិន ប្រែក្លាយជាកក ដែលបង្កើតបាននូវផ្ទាំងទស្សនីយភាពធម្មជាតិដ៏ទាក់ភ្នែកបំផុត។

 

 

 

 

ទោះបីជាទឹកធ្លាក់ដែលមានកម្ពស់ប្រមាណ ១៥ម៉ែត្រ និងមុខកាត់ប្រមាណជាង ៣០០ម៉ែត្របានកកមែនពិត ប៉ុន្តែបឹង Jingpo (ជីងភ័រ) ដែលស្ថិតនៅផ្នែកខាងក្រោមមិនមានកកនោះទេនៅក្នុងពេញមួយឆ្នាំ ក៏ដោយសារតែបឹងនេះជាបឹងទឹកពុះមានកម្ដៅឧណ្ឌៗ ដែលបានធ្វើឲ្យទិដ្ឋភាពនៅតំបន់មួយនេះកាន់តែស្រស់ស្អាតប្លែក។

 

 

 

 

គួរបញ្ជាក់ថា ទេសភាពដ៏អស្ចារ្យមួយនេះបានអូសទាញភ្ញៀវទេសចរជាច្រើនទៅលេងកម្សាន្ត ជាពិសេសកាលពីអំឡុងរដូវពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន ដែលមានការឈប់សម្រាកច្រើនថ្ងៃ៕
 

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024