ថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២១
ថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២១
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៨ ខែកុម្ភៈនេះ បានចេញអនុក្រឹត្យ ២ដាច់ដោយឡែកពីគ្នា ផ្តោតលើការពង្រឹងវិធានការចត្តាឡីស័ក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ និងការកែសម្រួលមាត្រា ស្តីពី វិធានការសុខាភិបាល ដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺ នៅតាមច្រកចេញចូលរបស់ប្រទេសកម្ពុជា។
យោងតាមអនុក្រឹត្យទាំងពីរនេះ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់បង្កើនប្រាក់ផាកពិន័យដល់អ្នកគេចវេះ ពីការធ្វើចត្តាឡីស័កដល់ជាង ១ពាន់ដុល្លារ និងមេខ្យល់ជួយដោយចេតនា ជាង ១ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ ក្រៅពីការបង្កើនប្រាក់ផាកពិន័យ អ្នកគេចវេះពីការធ្វើចត្តា ឡីស័ក និងមេខ្យល់ ក៏អាចឈានទៅជាប់ទោសតាមច្បាប់ព្រហ្មទណ្ឌថែមទៀតផងដែរ៕
អត្ថបទ៖ ហ៊ុន ឌីណូ រូបភាព៖ ក្រុមការងារ