ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

សមត្ថកិច្ច ពង្រឹងសកម្មភាពខ្លាំងជាងមុន ក្នុងការត្រួតពិនិត្យការលួចឆ្លងដែនខុសច្បាប់ និងការគេចវេសមិនធ្វើចត្តាឡីស័ក ក្រោយសម្តេចតេជោ បង្ហាញវិធានក្តៅជាបន្តបន្ទាប់

១៨ កុម្ភៈ ២០២១ | ព័ត៌មានជាតិ

សមត្ថកិច្ច នៅតាមព្រំដែន មិនថា ព្រំដែនកម្ពុជា-ថៃ នោះទេ សូម្បីព្រំដែនកម្ពុជា-វៀតណាម     ក៏ដូចគ្នា នារយៈពេលចុងក្រោយនេះ ហាក់បានបង្ហាញសកម្មភាពក្លៀវក្លា និងតឹងរឹងជាងមុន ក្នុងការត្រួតពិនិត្យសកម្មភាពលួចឆ្លងដែនខុសច្បាប់ និងការគេចវេស មិនធ្វើចត្តាឡីស័ក។ 

 


ក្នុងនោះ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នេះ មេក្លោងនាំប្រជាពលរដ្ឋឆ្លងដែនខុសច្បាប់ ទំាង ២នាក់ ត្រូវបានចាប់ខ្លួន នៅព្រំដែនកម្ពុជា-វៀតណាម។ ដោយឡែក នៅព្រំដែនកម្ពុជា-ថៃវិញ កម្លាំងសម្ថកិច្ច ក៏បានពង្រឹងល្បាតទំាងយប់ នៅតាមបន្ទាត់ព្រំដែនដែរ៕


អត្ថបទ៖ ហ៊ុន ឌីណូ     រូបភាព៖ ក្រុមការងារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024