ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

មេខ្លោង​ជនជាតិខ្មែរ២នាក់ ត្រូវ​​បាន​សមត្ថកិច្ចព្រំដែនខេត្តកំពត ឃាត់ខ្លួន ពី​បទ​នាំពលរដ្ឋវៀតណាម៣នាក់​ចូលមកកម្ពុជា​ខុសច្បាប់

១៨ កុម្ភៈ ២០២១ | ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ចន្ទ័មធុរិទ្ធ ឲ្យដឹងថា នៅវេលាម៉ោងជិត៤ទៀបភ្លឺ ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២១  កម្លាំងវរៈសេនាតូច នគរបាលការពារព្រំដែនគោកលេខ ៦០១ សហការជាមួយកម្លាំង​តំបន់សឹករងខេត្តកំពត បានឃាត់ខ្លួនមេខ្យល់ បុរសជនជាតិ​ខ្មែរចំនួន២នាក់ ដែលបាននាំប្រជាពលរដ្ឋវៀតណាមចំនួន៣នាក់ (ស្រី២នាក់) ឆ្លងដែនខុសច្បាប់ចូលមក​ខេត្តកំពត តាមភូមិសាស្ត្រ ភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ។

 

មេខ្យល់ បុរសជនជាតិ​ខ្មែរ

 

ពលរដ្ឋវៀតណាម​៣នាក់​ឆ្លង​ដែន​ខុសច្បាប់​

 

ក្រោយឃាត់ខ្លួន និងសាកសួរតាមនិតិវិធី សមត្ថកិច្ចបានប្រគល់ពលរដ្ឋវៀតណាមទាំង៣នាក់នោះ ជូន​យោធាការពារព្រំដែនវៀតណាមវិញ ដើម្បីធ្វើចត្តាឡីស័ក និងបានសំណូមពរភាគីវៀតណាមក្រោយពេលធ្វើចត្តាឡីស័ករួច សូមផ្តល់លទ្ធផលនៃការធ្វើតេស្តនេះមកសមត្ថកិច្ចកម្ពុជាវិញ​។ ដោយឡែកមេខ្យល់ជនជាតិខ្មែរទាំង២នាក់ សមត្ថកិច្ចបានកសាងសំណុំរឿង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

 

 

 

លោកឧត្តមសេនីយ៍ទោស្នងការបញ្ជាក់បន្ថែមថា អនុវត្តតាមបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច​អគ្គមហាសេនាបតីតេជោហ៊ុន សែន ដើម្បីទប់ស្កាត់ជំងឺ កូវីដ១៩ កម្លាំងសមត្ថកិច្ចគ្រប់ផ្នែក និងរដ្ឋបាលគ្រប់ថ្នាក់ក្នុងខេត្ត​កំពត បានធ្វើប្រតិបត្តិការត្រួតពិនិត្យ ចរាចរណ៍ចេញ ចូលនៅតាមច្រកព្រំដែនជាប់ប្រទេសជិតខាង ក៍ដូចជានៅតាមមូលដ្ឋាន ដើម្បីអនុវត្តវិធានការធ្វើចត្តាឡីស័ក៕

 

អត្ថបទ/រូបភាព៖ ហ៊ុយ ប៊ុនឡេង

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024