ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

សម្តេចតេជោ ហ៊ុន សែន ដាក់ចេញបញ្ជាជាថ្មី គ្រប់គ្រងការធ្វើចត្តាឡីស័កពលរដ្ឋខ្មែរ នៅតាមព្រំដែន ក្រោយរកឃើញភាពអសកម្មមួយចំនួន 

១៦ កុម្ភៈ ២០២១ | ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៥ ខែកុម្ភៈនេះ តាមរយៈសេចក្តីថ្លែងការណ៍ពិសេស បានប្រកាសដាក់ចេញបទបញ្ជាជាថ្មីម្តងទៀត អោយអាជ្ញាធរមានសកម្មភាពគ្រប់លំដាប់ថ្នាក់ នៅតាមព្រំដែនកម្ពុជា-ថៃ ក៏ដូចជាព្រំដែនកម្ពុជា-វៀតណាម ពង្រឹងអនុវត្តន៍ការងារគ្រប់គ្រងពលករចេញចូលកម្ពុជា អោយបានម៉ត់ចត់ ដោយតម្រូវអោយពួកគេ ត្រូវធ្វើចត្តាឡីស័កជាចាំបាច់។

 


សម្តេចតេជោ ក៏បានបញ្ជាអោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌       សហការជាមួយរដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើវិសោធនកម្មច្បាប់ ឬបង្កើតអនុក្រឹតថ្មីពាក់ព័ន្ធនឹងការដាក់ទោសទាន់ ក៏ដូចជាផាកពិន័យប្រាក់លើជនល្មើសនឹងវិធានការចត្តាឡីស័កផងដែរ។

 

អត្ថបទ៖ ហ៊ុន ឌីណូ     រូបភាព៖ ក្រុមការងារ 
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024