ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

គ្រាន់តែទៅហាត់សមចម្រៀងមុនឡើងឆាក តន់ ចន្ទសីម៉ា និង ខេម ជិះរថយន្តទំនើបផ្អើលអស់អ្នកគាំទ្រ

១៥ កុម្ភៈ ២០២១ | កម្សាន្ដ

ទើបតែចាប់ដៃគូច្រៀងជាមួយលោក ព្រាប សុវត្ថិ មិនបានប៉ុន្មានផង ស្រាប់តែ តន់ ចន្ទសីម៉ា បានងាកមកចាប់ដៃគូឡើងវិញជាមួយ ខេម បន្ថែមដើម្បីបង្កើនប្រជាប្រិយភាព ជាពិសេសកាលពីចុងសប្ដាហ៍មុនេះ ស្រាប់តែអ្នកទាំងពីរបានជិះរថយន្តទំនើបស្របគ្នា មកចូលរួមសមបទចម្រៀងរហូតធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ 


កញ្ញា តន់ ចន្ទសីម៉ា និង ខេម បានជិះរយន្តទំនើបស្របគ្នា ២ គ្រឿង មកចូលរួមកការហាត់សមចម្រៀង ក្នុងកម្មវិធីប្រគំតន្រ្តីសប្បុរសធម៌ ស្នាមញញឹម ឆ្ពោះទៅមុខរួមគ្នា ដើម្បីប្រមូលថវិការជូនទៅដល់មន្ទីរពេទ្យ គន្ធបុប្ជា និងមន្ទីរពេទ្យ កុមារអង្គរ ដែលបានរៀបចំឡើងនៅថ្ងៃទី ១៤ កុម្ភះ ម្សិលមិញនេះ ត្រូវនឹងថ្ងៃបុណ្យនៃក្តី ស្រឡាញ់ ។

 

អ្នកទាំងពីរបានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើល ដោយគ្រាន់មកហាត់សមចម្រៀងសោះ តែម្នាក់ៗជិះរថយន្តទំនើបយ៉ាងហ៊ឺហារបំផុត ជាក់ស្តែងលោក ខេម បានជិះរយន្ត Rolls Royce ដ៏មានតម្លៃមកចូលរួម ខុសប្លែកពីសព្វដង ។

 

នេះជាលើកដំបួងហើយដែលអ្នកទាំង ២ ប៉ះគ្នាលើកឆាកតន្រ្តី ។   


ចុះពីលើរថយន្ត Rolls Royce លោក ខេម សុំមិននិយាយអ្វីទាំងអស់ទាក់ទងទៅនិងរថយន្តមួយនេះ  ។  

 


យើងនៅចាំបានកាលពីដើមឆ្នាំ ២០២១ តន់ ចន្ទសីម៉ា បានធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ទស្សនិកជនក្រោយពីនាងបានចាប់ដៃគូច្រៀងជាមួយកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ដោយឡែកចុងក្រោយនេះនាងបែរជា មកចាប់ដៃគូជាមួយលោក ខេម ឡើងវិញ ដោយបានចេញនូវបទចម្រៀងថ្មីៗជាបន្តបន្ទាប់ ។

 

 

តន់ ចន្ទសីម៉ា បានរៀបរាប់ប្រាប់ថា តារាចម្រៀងទាំងពីររូបគឺជាដៃគូដ៏ល្អ នាងពិតជាមានសំណាងណាស់ដែលបានច្រៀងជាគូជាមួយកំពូលតារាច្រៀងទាំង ២ ។  

 


បទចម្រៀងលោក ខេម និង តន់ ចន្ទសីម៉ា កំពុងអង្រួញបេះដូងយុវវជនជាច្រើនឱ្យស្លុងអារម្មណ៍ ឆាប់ៗខាងមុខអ្នកទាំងពីរនឹងចេញបទចម្រៀងថ្មីៗជាបន្តបន្ទាប់ទៀតដើម្បីបអបអរបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ។

 


កញ្ញា តន់ ចន្ទសីម៉ា និង លោក ខេម រំពឹងថា ការចាប់ដៃគូគ្នាឡើងវិញនេះ នឹងធ្វើឱ្យផ្ទុះខ្លាំងមិនចាញ់ពេលអ្នលទាំងពីរចេញបទចម្រៀង « សុំ Wi Fi » កាលពីឆ្នាំមុនឡើយ ៕  


 

 

 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024