ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

ភ្ជាប់ពាក្យបាន ៦ ខែ សុផា លីនដា ប្រាប់ថាមានផ្ទៃពោះជិតគ្រប់ខែហើយ ! 

១២ កុម្ភៈ ២០២១ | កម្សាន្ដ

បើទោះបីជាមិនទាន់មានគម្រោងចូលរោងការក៏ប៉ុន្តែតារាម៉ូដែល សុផា លីនដា បានបង្ហាញថាខ្លួនកំពុងមានផ្ទៃពោះជិតគ្រប់ខែហើយ ក្រោយពីភ្ជាប់ពាក្យបានរយៈពេល៦ខែ។

 

តារាបង្ហាញម៉ូដសិចស៊ី សុផា លីនដា ដែលទើបតែភ្ជាប់ពាក្យបានប្រមាណជាង ៦ ខែប៉ុណ្ណោះ ប៉ុន្តែនាងបានបង្ហាញថាខ្លួនមានផ្ទៃពោះជិតគ្រប់ខែទៅហើយ។

 

 

ជាក់ស្តែងតាមរយៈរូបភាពជាច្រើនសន្លឹកនេះ ធ្វើឱ្យទស្សនិកជន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

 


ប៉ុន្មានឆ្នាំចុងក្រោយនេះមានតារាស្រីជាច្រើនដួង សម្រេចចិត្តយកកូនមុនពេលរៀបការ ដោយមិនខ្វល់ពីព័ត៌មានអ្វីទាំងអស់ ជាក់ស្តែងដូចជាតារាស្រី សម ម៉ាណា , ឌុច លីដា , សូលិកា , សូដា នីតា , ឡោម លក្ខិណា និង សុផា លីនដា នេះ ជាដើម។

 

 

ពួកគេមានកូនទាំងមិនទាន់រៀបការតាមប្រពៃណី តែបែរជាទទួលបានការជូនពរ និងការគាំទ្រពីមិត្តភក្តិ និង ទស្សនិកជន ។  

 


សុផា លីនដា បានភ្ជាប់ពាក្យកាលពីខែ កញ្ញា ឆ្នាំ ២០២០ ជាមួយបុរស ខ្មែរ នៅរស់នៅសហរដ្ឋអាមេរិក មកទល់ពេលនេះពួកគេបានរួមរស់ជាមួយគ្នាត្រឹមតែជាង ៦ ខែប៉ុណ្ណោះព្រមទាំងបានបើកភោជនីយ ដ្ឋានរួមគ្នាផងដែរ។

 

 

តែអ្វីដែលគួរឱ្យចាប់អារម្មណ៍គឺពួកគេទាំងពីរ បែរជាមានកូនជាមួយគ្នាមុនពេលរៀបចំពិធីមង្គលការទៅតាមប្រពៃណី ខ្មែរ ។ 

 


សុផា លីនដា មិនមានអារម្មណ៍អៀនខ្មាស់អ្វីឡើយនៅពេលត្រូវបង្ហាញជាសាធារណៈថា នាងកំពុងមានផ្ទៃពោះ ផ្ទុយទៅវិញនាងបែរជាបានថតរូបស្អាតៗជាច្រើន ក្នុងឈុតសម្លៀកបំពាក់បែបប្រពៃណី ចិន និងបានបង្ហាញក្បាលពោះយ៉ាងធំ ដែលបង្ហាញថា នាងជិតដល់ថ្ងៃសម្រាលកូនហើយ ។

 

 

សុផា លីនដា បានទទួលស្គាល់ថា នាងកំពុងមានផ្ទៃពោះជាង ៧ ខែ ហើយកូនក្នុងផ្ទៃគឺជាកូនស្រី នាងនិងស្វាមី ពិតជារំភើបចិត្តជាមួយកំណើតកូនស្រីខ្លាំងណាស់ រីករាយស្វាគមន៍សមាជិកថ្មីក្នុងឆ្នាំថ្មីនេះ ។ 

 


គ្រាន់តែឃើញរូបភាពជាច្រើនដែល សុផា លីនដា បង្ហោះបានធ្វើឱ្យមិត្តភក្តិ ក៏ដូចជាអ្នកគាំទ្រជាច្រើន ផ្ញើសារជូនពរនាងគ្រប់ៗគ្នា ។  

 


គួរបញ្ជាក់ផងដែរថា កន្លងមក សុផា លីនដា មានគម្រោងរៀបចំពិធីមង្គលការរបស់ខ្លួនដែលមានលក្ខណៈធំដុំនៅក្នុងឆ្នាំ ២០២១ នេះ ប៉ុន្តែក្រោយពីមានកូនជាចំណងដៃ នាងនៅពុំទាន់កំណត់ពេលវេលា រៀបចំពិធីនោះនៅពេលណាមួយពិតប្រាកដនៅឡើយទេ អ្វីដែលសំខាន់សម្រាប់នាងនៅក្នុងពេលនេះ ត្រូវថែរក្សា សុខភាពឱ្យល្អ ដើម្បីទទួលសមាជិកថ្មីក្នុងឆ្នាំថ្មីនេះ ៕ 

 

 

 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា និង ហ្វេសបុក 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024