ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

វី ឌីណែត លេចធ្លោខ្លាំងរហូតធ្វើឱ្យមានការយល់ច្រឡំ 

០៤ កុម្ភៈ ២០២១ | កម្សាន្ដ

ឆ្នាំថ្មីនេះតារាចម្រៀងរាងតូចច្រឡឹងកញ្ញា វី ឌីណែត កាន់តែស្រស់ស្អាតប្លែក រហូតធ្វើឱ្យអ្នកខ្លះមានការយល់ច្រឡំ ។ 

 


ក្នុងចំណោមសិល្បករជាច្រើនដែលបានលេចមុខក្នុងកម្មវិធីសម្ពោធហាងកែសម្ជស្សមួយកន្លែងកាលពីពេលថ្មីៗនេះ វី ឌីណែត ពិតជាលេចធ្លោខ្លាំងជាមួយនិងការស្លៀកពាក់តុបតែងខ្លួនរបស់នាង រហូតធ្វើឱ្យម្នាក់ៗគិតថា នាងមានហ៊ុនមួយចំនួននៅក្នុងហាងនោះផងដែរ ។ 

 


នៅក្នុងឱកាសបើកសម្ពោធហាងថែរក្សាសម្រស់ « ហ្វេសអែលឡីហ្គែន » ដែលមានទីតាំងនៅក្នុងបឹងកក់កាលពីពេលថ្មីៗមានសិល្បករសិល្បការីនីវ័យក្មេងជាច្រើនចូលរួមអបអរសាទរដោយម្នាក់ៗបានតុបតែងខ្លួនសមជាយុវវជនសម័យថ្មី ដូចជា កញ្ញា វី ឌីណែត និង កញ្ញា អ៊ីងអ៊ីង ជាដើម... តែ វី ឌីណែត ពិតជាលេចធ្លោខ្លាំងរហូតធ្វើឱ្យគេចោលភ្នែកមើលគ្រប់គ្នា ។ 

 


តារាចម្រៀង វី ឌីណែត បានបញ្ជាក់ប្រាប់ថា ទោះបីជានាងលេចមុខក្នុងកម្មវិធីនេះក៏ពិតមែន តែហាងនេះមិនមែនជាហាងរបស់នាងឡើយ នាងគ្រាន់តែចូលរួមជាភ្ញៀវកិត្តិយសប៉ុណ្ណោះ ពីព្រោះថៅកែហាងនេះក៏ស្គាល់និងស្និទ្ធស្នាលជាមួយនាងផង ។

 

 

ណាមួយនាងចង់ស្វែងយល់ឱ្យកាន់តែច្បាស់ពីវិស័យថែរក្សាសម្រស់ ដើម្បីពង្រឹងសមត្ថភាពខ្លួនឱ្យខ្លាំងក្លាឡើង មុននឹងសម្រេចបើកមុខជំនួញផ្ទាល់ខ្លួនមួយនាពេលខាងមុខ។ 


បច្ចុប្បន្ន វី ឌីណែត ក៏មានភាគហ៊ុនខ្លះក្នុងហាងរកស៊ីថែរក្សាសម្រស់មួយកន្លែងផងដែរ ដោយនាងបានចូលហ៊ុនជាមួយបងស្រីរបស់ខ្លួន ពេលនេះកំពុងដំណើរការយ៉ាងរលូន ។

 

ទោះបីជាស្ថិតក្នុងវិស័យ ថែរក្សាសម្រស់នេះក៏ពិតមែន តែ វី ឌីណែត ពុំបានកែសម្ជស្សនូវត្រង់ចំណុចណាមួយនៃរាង្គកាយ របស់ខ្លួននៅឡើយទេ ។  


វី ឌីណែត កាន់តែស្រស់ស្អាតឡើងបន្ទាប់ពីខំប្រឹងសម្រក់ទម្ងន់ ដើម្បីទទួលបានរាងស្លីមស្អាត ទោះបីជាពេលនេះនាងស្រកអស់ជាច្រើនគីឡូក្តី តែនាងមានបំណងចង់សម្រក់ទម្ងន់បន្ថែមទៀត ពីព្រោះនាងចង់បានរាងតូចស្រឡូនជាងនេះ ដើម្បីងាយស្រួលក្នុងការស្លៀកពាក់ និងទទួលបានការងារថ្មី ៕

 

 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា

  

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024