ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ចិនលើកឡើងថាបំរាមរបស់ឥណ្ឌាលើAppជាច្រើនល្មើសនឹងច្បាប់អង្គការពាណិជ្ជកម្មពិភពលោក

 

ប្រទេសចិននៅថ្ងៃពុធ បានលើកឡើងថា សេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលឥណ្ឌាដែលបន្តការហាមឃាត់ការប្រើប្រាស់Appរបស់ប្រទេសចិនចំនួន៥៩ គឺជាការល្មើសទៅនឹងច្បាប់អង្គការពាណិជ្ជកម្មពិភពលោក(WTO) ហើយការសម្រេចចិត្តនេះទៀតសោត នឹងប៉ះពាល់ដល់ក្រុមហ៊ុនជាច្រើនរបស់ប្រទេសចិន។

 

 

 

 

 

 

ការហាមឃាត់លើការប្រើប្រាស់Appរបស់ប្រទេសចិន បានចាប់ផ្តើមឡើងកាលពីឆ្នាំមុន នៅពេលដែលភាពតានតឹងនយោបាយរវាងប្រទេសអាស៊ីយក្សទាំងពីរនេះ បានកើនឡើង ដោយសារជម្លោះព្រំដែន។ នៅខែនេះ រដ្ឋាភិបាលឥណ្ឌាបានធ្វើការសម្រេចចិត្តរក្សាបំរាមលើTikTok  ដែលជាAppរបស់ប្រទេសចិន ហើយនិងបណ្តា Appរបស់ប្រទេសចិនផ្សេងទៀត។

 

 

អ្នកនាំពាក្យស្ថានទូតចិន លោក Ji Rong បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា «យើង ជម្រុញអោយភាគីឥណ្ឌាធ្វើការកែតម្រូវ ភ្លាមៗទៅលើវិធានការ រើសអើងរបស់ខ្លួន ហើយបញ្ជៀសបុព្វហេតុដែលនាំអោយខូចខាតបន្ថែមទៀតដល់ទំនាក់ទំនងទេរភាគីរវាងប្រទេសទាំងពីរ»។

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024