ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

អង្គការសុខភាពពិភពលោកមានទំនុកចិត្តថាវ៉ាក់សាំងនៅតែអាចចាត់ការមេរោគខូវីដ១៩សន្ដានថ្មី

 

 

 

 

អង្គការសុខភាពពិភពលោកយល់ថាបើទុកជាមេរោគខូវីដ១៩បម្លែងខ្លួនទៅជាពូជផ្សេងទៀតក៏ដោយ, ក៏អ្នកវិទ្យាសាស្ត្រនៅតែអាចកែសម្រួលវ៉ាក់សាំងដើម្បីបង្ការមេរោគនោះដដែល។ ជាពិសេស, បើវ៉ាក់សាំងស៊េរីចាស់មិនមានប្រសិទ្ធភាពចំពោះមេរោគថ្មី។ លោកម៉ាយរីយែន (ដែលជាមន្ត្រីជាន់ខ្ពស់របស់អង្គការនេះ) ថ្លែងថាលោកសូមឲ្យមនុស្សទូទៅក្រឡេកទៅមើលឧទាហរណ៍នៃជំងឺផ្ដាសាយធំ។ ជានិច្ចកាល, គេដូរវ៉ាក់សាំងមួយឆ្នាំ២ដង ដើម្បីប្រែប្រួលទៅ តាមការបម្លែងរូបរាងថ្មីរបស់មេរោគនេះ។

 

 

ប៉ុន្តែយើងនៅតែអាចផលិតវ៉ាក់សាំងទាន់ពេលវេលាដើម្បីកម្ចាត់មេរោគថ្មីៗទាំងនោះ។ លោករីយែនយល់ថាគ្មានហេតុផលណាមួយ (ទោះបីកម្រិតតូចតាចប៉ុណ្ណាក៏ដោយ) ដែលមេរោគនេះអាចបម្លែងខ្លួនដល់ថ្នាក់វ៉ាក់សាំងគ្រប់ប្រភេទ អស់សមត្ថភាពនឹងកម្ចាត់វាបាន។ ដូច្នេះ គ្មានហេតុផលអ្វីដែលយើងមិនអាចចាត់ការមេរោគខូវីដ១៩បាននោះទេ, ទោះបីវាបម្លែងខ្លួនច្រើនប្រភេទក៏ដោយ។

 

 

 

យើងអាចកែសម្រួលវ៉ាក់សាំងយ៉ាងឆាប់រហ័ស ដើម្បីចាត់ការមេរោគទាំងនោះ។ លោករីយែនបានប្រើប្រាស់ការប្រៀបប្រដូចករណីនេះទៅនឹងការប្រកួតកីឡា។ លោកថា «ក្រុមកីឡាករដែលអាចអាចយកឈ្នះគូប្រកួតរបស់ខ្លួនបាន គឺក្រុមដែលគ្មានអារម្មណ៍ស្លន់ស្លោ ឬបាក់ទឹកចិត្ត ដោយគ្រាន់តែក្រុមម្ខាងទៀតកម្លាយើងពីសម្បកក្រៅ»៕

 

 

 

 

 

ប្រែសម្រួល៖អនសំអាង

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024