ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

រាជរដ្ឋាភិបាលកម្ពុជា នឹងចាក់វ៉ាក់សាំងកូវីដ-១៩ អោយប្រជាពលរដ្ឋ ចាប់ពីខែមីនាតទៅ

២៨ មករា ២០២១ | ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា  វ៉ាក់សាំងកូវីត១៩ នឹងត្រូវចាក់ជូនពលរដ្ឋកម្ពុជាទូទៅ នៅក្នុងអំឡុងខែមីនាខាងមុខ គ្រាដែលជំនួយវ៉ាក់សាំងកូវីដ-១៩ ចំនួន ១១លានដូស នឹងត្រូវបញ្ជូនមកកម្ពុជាជាបន្តបន្ទាប់ ដោយចាប់ផ្តើមពីជំនួយវ៉ាក់សំាងកូវីត១៩របស់ប្រទេសចិន ១លានដូល នឹងមកដល់មុនគេ ក្នុងអំឡុងខែកុម្ភៈ។

 


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រំពឹងទុកថា វ៉ាក់សាំងការពារជំងឺកូវីត១៩ នឹងត្រូវចាក់ជូនប្រជាពលរដ្ឋកម្ពុជា ប្រមាណ ៥០ម៉ឺននាក់ នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ៕

 

អត្ថបទ៖ ហ៊ុន ឌីណូ         រូបភាព៖ ក្រុមការងារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024