ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

អ្នកជំនាញអន្តរជាតិស៊ើបអង្កេតប្រភពវីរុសជំងឺកូវីដ១៩នៅទីក្រុងវូហាននឹងចាកចេញពីចត្តាឡីស័ក

 

 

ក្រុមជំនាញអន្តរជាតិរបស់អង្គការសុខភាពពិភពលោកដែលត្រូវស៊ើបអង្កេតប្រភពដើមនៃវីរុសជំងឺឆ្លងកូវីដ១៩ នឹងត្រូវចាកចេញពីសណ្ឋាគារដែលពួកគេ ធ្វើចត្តាឡីស័កនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីចាប់ផ្តើមការងារ។ ការចាកចេញរបស់អ្នកជំនាញអន្តរជាតិនៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើឡើងនៅ២សប្តាហ៍ក្រោយ បន្ទាប់ពីពួកគេបានមកដល់ទីក្រុងវូហាន។ ទីក្រុងវូហានជាទីក្រុងមួយដែលផ្ទុះការឆ្លងរាលដាលជំងឺកូវីដ១៩ដំបូងគេនៅក្នុងពិភពលោកកាលពីចុងឆ្នាំ២០១៩។

 

 

 

 

 

 

បេសកកម្មរបស់ក្រុមអ្នកជំនាញមានការពន្យាពេល,បញ្ហាចូលមកប្រទេសចិន និងជម្លោះរវាងប្រទេសចិន និងសហរដ្ឋអាមេរិកដែលរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់រដ្ឋាភិបាល ទីក្រុងប៉េកាំងពីការលាក់បាំងបញ្ហាផ្ទុះការឆ្លងរាលដាលជំងឺកូវីដ១៩ រួមនិងការរិះគន់ថាអ្នកជំនាញចិនបានធ្វើការស្រាវជ្រាវដំណាក់កាលដំបូង។  

 

ក្រុមអ្នកសារព័ត៌មានដែលស្ថិតនៅខាងក្រៅសណ្ឋាគារក្រុមអ្នកជំនាញធ្វើចត្តាឡីស័ក ត្រូវបានរក្សាចម្ងាយពីច្រកចេញដោយរបាំងពណ៌លឿង។


ក្រុមអ្នកជំនាញដែលធ្វើការងារតាមរយៈវីដេអូខន់ហ្វើរិនអំឡុងពេលចត្តាឡីស័កនោះ រំពឹងនឹងបន្តស្នាក់នៅក្នុងប្រទេសចិនរយៈពេល២សប្តាហ៍បន្តទៀត។

 

 

 

 

 

ក្រុមការងារស៊ើបអង្កេត គ្រោងនឹងមកដល់ទីក្រុងវូហាន ប្រទេសចិន នៅដើមខែមករា ហើយការពន្យាពេលរបស់ប្រទេសក្នុងដំណើរមកដល់របស់អ្នកជំនាញ អន្តរជាតិបាននាំអោយកើមានការការរិះគន់ជាសាធារណៈដ៏កម្រពីប្រធានអង្គការសុខភាពពិភពលោក។

 

 

គិតមកដល់ត្រឹមថ្ងៃព្រហស្បតិ៍នេះ តួលេខអ្នកជំងឺកូវីដ១៩នៅទូទាំងពិភពលោកបានកើនឡើងលើស១០០លាននាក់ ក្នុងនោះមានច្រើនជាង៥៥លាននាក់ទទួលបានការព្យាបាលជាសះស្បើយ ប៉ុន្តែមានច្រើនជាង២លាននាក់បានស្លាប់បាត់បង់ជីវិត។ សហរដ្ឋអាមេរិកជាប្រទេសដែលមានតួលេខអ្នកកើតជំងឺកូវីដ១៩និងស្លាប់ដោយសារជំងឺកូវីដ១៩ច្រើនបំផុតនៅក្នុងពិភពលោក។ អ្នកកើតជំងឺកូវីដ១៩នៅសហរដ្ឋអាមេរិកមានច្រើនជាង២៥លាននាក់ និងមានមនុស្សស្លាប់ដោយសារជំងឺកូវីដ១៩ច្រើនជាង៤សែននាក់។

 

 

 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024