ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

កម្លាំងមួកខៀវកម្ពុជា ៣១នាក់ ហ្វឹកហ្វឺនបច្ចេកទេស ប្រើម៉ាស៊ីនរ៉ូបូតបោសសំអាតគ្រាប់មីន ដើម្បីត្រៀមចេញទៅបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិ

២៨ មករា ២០២១ | ព័ត៌មានជាតិ

កងកម្លាំងមួកខៀវកម្ពុជាចំនួន ៣១រូប បានហ្វឹកហ្វឺនបច្ចេកទេសប្រើប្រាស់ម៉ាស៊ីនរ៉ូបូត បោស សំអាតគ្រាប់មីន និងយុទ្ឌភ័ណ្ទមិនទាន់ផ្ទុះ ដើម្បីបង្កើនការយល់ដឹង ក្នុងការប្រើ ប្រាស់ លើ ឧបករណ៍ ជំនួយទាំងនេះ ដើម្បីបញ្ជៀសហានិភ័យគ្រោះថ្នាក់ផ្សេងៗក្នុងពេលបំពេញបេសកកម្ម ។ ការ ហ្វឹកហ្វឺន បច្ចេក ទេស ប្រើប្រាស់ម៉ាស៊ីនរ៉ូបូត បោស សំអាតគ្រាប់មីន និងយុទ្ឌភ័ណ្ទមិនទាន់ផ្ទុះ ក៏ត្រៀមលក្ខណៈ ចេញទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នាពេលខាងមុខនេះ។

 


ក្នុងពិធីបើកវគ្គហ្វឹកហ្វឺន នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ក្នុងខេត្តកំពង់ស្ពឺ ឯក ឧត្តម ឧត្តមសេនីយ៍ទោ ប្រាក់ សុទ្ធ អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានបញ្ជាក់ថា ការ ហ្វឹកហ្វឺនបច្ចេកទេសប្រើប្រាស់ម៉ាស៊ីនរ៉ូបូតរបស់កម្លាំងមួកខៀវកម្ពុជានាពេលនេះ គឺក្នុងគោលដៅ បង្កើន ការយល់ដឹង លើប្រើប្រាស់ឧបករណ៍ជំនួយក្នុងការប្រឆាំង និងបន្សាបឧបករណ៍កែច្នៃ និង ដោះ មីន ដើម្បីបញ្ជៀសហានិភ័យគ្រោះថ្នាក់ផ្សេងៗក្នុងពេលបំពេញបេសកកម្ម ។

 


ឯកឧត្តម ឧត្តមសេនីយ៍ទោ បានបន្ថែមថា កងកម្លាំងទាំង៣១រូប ដែលកំពុងហ្វឹកហ្វឺននេះ នឹង ត្រៀមចេ ញ ទៅ បំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋលី បង់  អាហ្វ្រិក កណ្តាល និងម៉ាលី នាពេលខាងមុខផងដែរ ។

 


ឧត្តមសេនីយ៍ទោ អគ្គនាយករង បានបន្តទៀតថា ការឈានដល់ការប្រើប្រាស់បច្ចេកទេសម៉ាស៊ីនរ៉ូបូត កម្លាំងមួកខៀវទាំងអស់ ត្រូវបាន បណ្តុះបណ្តាល នៅសាលារយៈពេល១ឆ្នាំ។ កងកម្លាំងមួកខៀវ ដែលត្រៀម ខ្លួនដើម្បីចូលរួមបំពេញបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិ គឺមានសមត្ថភាព គ្រប់គ្រាន់ និងមានជំនាញច្បាស់លាស់ ដោយសារឆ្លងកាត់វគ្គហ្វឹកហ្វឺនត្រឹមត្រូវ ដែលមាន យោធា ចា្យជាតិ និងអន្តរជាតិ ដែលពីសហរដ្ឋអាមេរិក ចិន ឥណ្ឌា បារាំង  ជប៉ុន មន្ត្រី UNMASS របស់ អង្គការសហប្រជាជាតិ និងបណ្តាប្រទេសជាមិត្តកម្ពុជាជាច្រើននាក់ទៀត។

 


គួរបញ្ជាក់ថា ក្រៅពីហ្វឹកហ្វឺនបច្ចេកទេសប្រើប្រាស់ម៉ាស៊ីនរ៉ូបូត ក៏បានហ្វឹកហ្វឺនលើ ជំនាញវិស្វកម្ម មានសំណង់ផ្តេក និងសំណង់បញ្ឈរ ជំនាញបោសសំអាតមីន ជំនាញកម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និង ជំនាញសុ ខាភិ បាល ជំនាញបច្ចេកទេសបើកបររថយន្ត គ្រឿងចក្រ និងជួសជុលកំរិតស្រាល សព្វាវុធ ក្បួនយុទ្ធវិធី ឋានលេខា លំហាត់របៀបកងទ័ព សង្គ្រោះបឋម ការសិក្សាផ្នែកច្បាប់ជាតិ និងច្បាប់ អន្តរជាតិ ច្បាប់សិទ្ធិមនុស្ស ច្បាប់ព្រហ្មទណ្ឌ ច្បាប់ សង្រ្គាម អប់រំចិត្តសាស្រ្ត និងបាញ់គ្រាប់ពិត៕

 

អត្ថបទ និងរូបភាព៖ សន រដ្ឋា
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024