ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

វៀតណាមរកឃើញជំងឺកូវីដ១៩ឆ្លងក្នុងសហគមន៍២ករណីថ្ងៃព្រហស្បតិ៍នេះ

 

ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃព្រហស្បតិ៍នេះ បានបញ្ជាក់ថាមានករណីឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍ចំនួន២ករណី ដែលជាករណីដំបូងនៅប្រទេសវៀតណាម មិនធ្លាប់មានក្នុងរយៈពេល៥៥ថ្ងៃកន្លងមកនេះ ហើយក៏ជាការកឃើញអ្នកឆ្លងជំងឺកូវីដ១៩មុនពេលបុណ្យឆ្លងឆ្នាំថ្មីប្រពៃណីវៀតណាមដែលនឹងមកដល់នៅប៉ុន្មានសប្តាហ៍ខាងមុខ។

 

 

 

 

 

 

ទោះបីជាចំនួនឆ្លងថ្មីប្រចាំថ្ងៃមានចំនួនតិចតួច បើធៀបនឹងការឆ្លងជំងឺកូវីដ១៩នៅបណ្តាប្រទេសផ្សេងទៀតក៏ដោយ  ក៏ការឆ្លង២ករណីនេះធ្វើអោយវៀតណាមភ័យបារម្ភផងដែរ។ នាពេលកន្លងមកដោយសារការធ្វើចត្តាឡីស័កតឹងរឹង ការធ្វើតេស្ត និងវិធានការតាមដានតឹងរឹង គេឃើញថា នៅទូទាំងប្រទេសវៀតណាម មានអ្នកជំងឺកូវីដ១៩សរុបចំនួន១៥៥១នាក់ និងមានមនុស្ស៣៥នាក់ស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩។

 

 

នៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងសុខាភិបាលវៀតណាម បានបញ្ជាអោយបណ្តាខេត្ត និងអាជ្ញាធររដ្ឋបង្កើនការត្រួតពិនិត្យ និងការគ្រប់គ្រង។

 

 

ការតាមរកអ្នកឆ្លងជំងឺកូវីដ១៩បានធ្វើឡើងនៅខេត្តភាគខាងជើងចំនួន២មានខេត្ត Hai Duong និងខេត្ត Quang Ninh ដែលជាខេត្តរកឃើញករណីឆ្លង២ករណីថ្មី ហើយក្នុងចំណោមនេះមាន១ករណីជាករណីវីរុសជំងឺកូវីដ១៩ដែលរកឃើញនៅប្រទេសអង់គ្លេស។ ភូមិមួយដែលស្ថិតនៅក្នុងខេត្តHai Duong ត្រូវបិទភូមិ។

 

 

ក្នុងចំណោមអ្នកជំងឺថ្មីចុងក្រោយ២នាក់នេះ មានម្នាក់ជាបុគ្គលិកនៅអាកាសយានដ្ឋានVan Don ដែលទទួលបន្ទុកលើការងារនាំអ្នកដំណើរពីបរទេសដែលឆ្លងជំងឺកូវីដ១៩ ទៅកាន់មជ្ឈមណ្ឌលចត្តាឡីស័ក។ បុគ្គលិកអាកាសយានដ្ឋានបានទៅកាន់ទីកន្លែងជាច្រើនរួមនិងមន្ទីរពេទ្យផងដែរ។ ចំណែក១ករណីទៀតជាកម្មកររោងចក្រមានទំនាក់ ទំនងនឹងជនជាតិវៀតណាមម្នាក់ដែលក្រោយមកជនជាតិវៀតណាមម្នាក់នោះ បានធ្វើដំណើទៅជប៉ុន ហើយតេស្តវិជ្ជមានជំងឺកូវីដ១៩នៅជប៉ុនជាវីរុសកូវីដ១៩ដែលរកឃើញនៅប្រទេសអង់គ្លេស។  

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024