ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

រា​ត្រី​ទី​៣ នៃ​ការ​ធ្វើ​បាតុកម្ម​នៅ​នៅប្រទេស លីបង់ សង្ស័យថា​មាន​ការ​បាញ់​គ្រាប់កាំភ្លើងពិត​​ទៅ​លើ​ហ្វូង​បាតុករ​

 

បាតុកម្ម​ហិង្សាប្រឆាំង​នឹង​ស្ថានភាព​សេដ្ឋកិច្ច នៅ​ក្នុង​ទីក្រុង ទ្រី​ប៉ូលី ប្រទេស លីបង់ បាន​ឈាន​ចូល​ដល់​ថ្ងៃ​ទី​៣​ហើយ​។  ក្រុមអ្នកតវ៉ា​នៅទីក្រុងទ្រីប៉ូលី កាលពីថ្ងៃពុធ ដែលខឹងនឹងវិធានការបិទទ្វារដ៏​តឹងរ៉ឹង ដែលពួកគេនិយាយថា​បានធ្វើឱ្យពួកគេគ្មាន​មធ្យោបាយចិញ្ចឹម​ជីវិតដោយសារវិបត្តិសេដ្ឋកិច្ច​នៅប្រទេសនេះ។

 


ក្រុមសាក្សី​និងមន្ត្រីប៉ូលិសបាននិយាយថា កម្លាំងសន្តិសុខបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនិងគ្រាប់កាំភ្លើងជ័រទៅលើក្រុមអ្នកតវ៉ា​ដែលបាន​គប់ដុំថ្ម ចោលដបស្រា និងដុតបំផ្លាញរថយន្តមួយគ្រឿង ខណៈដែលមនុស្សរាប់សិបនាក់បានរងរបួស។ មន្ត្រីប៉ូលិស​មិនបានបញ្ជាក់ភ្លាមៗទេថា តើមានការបាញ់គ្រាប់កាំភ្លើងពិតឬយ៉ាងណានោះទេ ប៉ុន្តែរូបភាពរបស់ទីភ្នាក់ងាររ៉យទ័រ​បានបង្ហាញថា គេបានឃើញផ្កាភ្លើងផ្ទុះនៅ​លើដីដែលទំនងជាការផ្ទុះចេញពីគ្រាប់កាំភ្លើងពិត និងគេបានឮស្នូរកាំភ្លើង​។

 

 

រដ្ឋាភិបាលប្រទេសលីបង់ បានដាក់បំរាមគោចររយៈពេល ២៤ ម៉ោងនៅដើមខែនេះ ក្នុងគោលបំណងដើម្បីទប់ស្កាត់ការផ្ទុះ​ឡើង​នៃជំងឺ ខូវីដ១៩ ដែលបានសម្លាប់មនុស្សជាង ២ ៥០០ នាក់នៅប្រទេសនេះ៕

 

ប្រែ​សម្រួល​៖ SN

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024