ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ភ្នំភ្លើងMerapi របស់ប្រទេសឥណ្ឌូនេស៊ីផ្ទុះបញ្ចេញផេះយ៉ាងក្រាស់ក្រែល

 

 

ភ្នំភ្លើងMerapi  របស់ប្រទេសឥណ្ឌូនេស៊ីដែលស្ថិតនៅលើដែនកោះចាវ៉ា បានផ្ទុះឡើងនៅថ្ងៃពុធ បញ្ចេញផេះយ៉ាងក្រាស់ក្រែលទៅក្នុងលំហរអាកាស និងបានជម្រុញអោយអាជ្ញាធរ ចេញការដាស់តឿនដល់ពលរដ្ឋក្នុងតំបន់ពីហានិភ័យនៃលំហូរកំអែរភ្នំភ្លើងហូរទៅដល់ផ្លូវថ្នល់។ នេះបើតាមការប្រកាសអោយដឹងពីអាជ្ញាធរក្នុងតំបន់។

 

 

 

 

 


រូបភាពវីដេអូដែលថតដោយពលរដ្ឋក្នុងតំបន់បានបង្ហាញពីផេះភ្នំភ្លើងយ៉ាងក្រាស់ចេញពីមាត់ភ្នំភ្លើង។

 

 

ប្រធានទីភ្នាក់ងារភូមិសាស្ត្រនិងភ្នំភ្លើងប្រទេសឥណ្ឌូនេស៊ី បានអោយដឹងថា ភ្នំភ្លើងMerapi មានសកម្មភាពផ្ទុះបញ្ចេញផេះក្តៅយ៉ាងតិច៣០ដង ចាប់តាំងពីព្រឹក ថ្ងៃពុធ។

 

 

ភ្នំភ្លើងMerapi  ជាភ្នំភ្លើងមួយរបស់ប្រទេសឥណ្ឌូនេស៊ីស្ថិតនៅក្នុងចំណោមភ្នំភ្លើងមានសកម្មភាពបំផុតរបស់ប្រទេសតំបន់អាស៊ីអាគ្នេយ៍មួយនេះ និងជាភ្នំភ្លើងមួយមានកំពស់២៩៦៣ម៉ែត្រ ហើយជាភ្នំភ្លើងមួយស្ថិតនៅកម្រិតប្រកាសអាសន្នខ្ពស់បំផុតលំដាប់ទី២របស់ប្រទេសឥណ្ឌូនេស៊ី។ យ៉ាងណាក៏ដោយមិនមានការរាយការណ៍ពីការខូចខាត ប៉ុន្តែពលរដ្ឋមួយចំនួន បានជ្រើសរើសចាកចេញពីលំនៅដ្ឋានដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។

 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024