ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

សម្ព័ន្ធមិត្ត​របស់​មេបក្សប្រឆាំងនៅប្រទេសរុស្ស៊ី ថ្លែងថាគេនឹងបន្តហែបាតុកម្ម ដើម្បីទាមទារឲ្យដោះលែងមេបក្ស​រូបនេះ

ពាក់ព័ន្ធនឹងសំណុំរឿងចាប់ឃុំខ្លួនមេបក្សប្រឆាំងនៅប្រទេសរុស្ស៊ី គឺលោក ណាវ៉ាល់នី នោះ សម្ព័ន្ធមិត្តម្នាក់របស់លោកថ្លែងថា ពលរដ្ឋរុស្ស៊ីនឹងបន្តហែបាតុកម្មជំទាស់នឹងចំណាត់ការរបស់អាជ្ញាធរជាបន្តទៀត ព្រោះវាជាមធ្យោបាយតែមួយ​គត់ដើម្បីសម្ដែងឆន្ទៈនយោបាយ។

 

 

 

អ្នកស្រី លីយ៉ូបូស.សូបូល (Lyubov Sobol) ថ្លែងថា ការឃុំខ្លួនលោក ណាវ៉ាល់នី ជាសងសឹកគ្នាផ្នែកនយោបាយ ដោយសារតែលោកនៅ​រស់ក្រោយ​ការប៉ុនប៉ងសម្លាប់ដោយថ្នាំពុល។ មិនតែប៉ុណ្ណោះ លោកថែមទាំងចង់ស៊ើបអង្កេតរកការពិតនៅពីក្រោយរឿងនេះទៀតផង។

 

 

តុលាការរុស្ស៊ីបានបញ្ជាឲ្យឃុំខ្លួនលោក ណាវ៉ាល់នី ៣០ថ្ងៃដើម្បីរង់ចាំការកាត់ក្ដីពីបទញុះញង់ឲ្យមានអំពើហិង្សាកាលពីថ្ងៃ១៨ ខែមករា បន្ទាប់ពីលោកវិលត្រឡប់ពីបន្សាបថ្នាំនៅប្រទេសអាល្លឺម៉ង់។

 

 

 

ក្រោយមក អ្នកគាំទ្ររាប់ម៉ឺននាក់បានហែបាតុកម្ម ដើម្បីទាមទារឲ្យដោះលែងលោក ណាវ៉ាល់នី។ រដ្ឋាភិបាលរុស្ស៊ីចាត់ទុកថាការហែបាតុកម្មនោះជារឿងខុសច្បាប់។ ការប្រព្រឹត្តអំពើហិង្សាពីសំណាក់ពួកបាតុករខ្លះហាក់ដូចជាជ្រុលពេក។

 

 

 

 

មុនពេលមានបាតុកម្មនៅចុងសប្ដាហ៍នេះ តុលាការនឹងបើកសវនាការពិនិត្យមើលសំណើសុំដោះលែងលោក ណាវ៉ាល់នី។ នេះបើយោងតាមការអះអាងរបស់របស់ឡេអូនីត.វ៉ុលកូស (Leonid Volkov) ដែលជាសម្ព័ន្ធមិត្តម្នាក់របស់លោក ណាវ៉ាល់នី៕

 

ប្រែ​សម្រួល​៖ អន សំអាង
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024