ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ថ្ងៃពុធមីយ៉ាន់ម៉ាចាប់ផ្តើមចាក់វ៉ាក់ស៊ាំងអោយមន្ត្រីសុខាភិបាលជួរមុខ

 

 

ប្រទេសមីយ៉ាន់ម៉ានៅថ្ងៃពុធ បានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់ស៊ាំងប្រចាំប្រទេសដែលបុគ្គលិកសុខាភិបាល និងអ្នកស្ម័គ្រចិត្តសុខាភិបាល ជាក្រុមមនុស្សដំបូងដែលត្រូវចាក់វ៉ាក់ស៊ាំងរបស់ក្រុមហ៊ុន​ AstraZeneca និងមហាវិទ្យាល័យ Oxford។ វ៉ាក់ស៊ាំងនេះទទួលបានការឧបត្ថម្ភពីប្រទេសក្បែរខាងមីយ៉ាន់ម៉ាគឺប្រទេសឥណ្ឌា។

 

 

 

 

ប្រទេសដែលស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ជោគជ័យនៅក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩នៅពេលឆ្លងរាលដាលដំបូង ប៉ុន្តែរលកឆ្លងជាលើកទី២ ធ្វើអោយប្រទេសមីយ៉ាន់ម៉ា មានមនុស្សច្រើនជាង១សែន៣ម៉ឺន៨ពាន់នាក់ឆ្លងជំងឺកូវីដ១៩ និងមានមនុស្ស៣ពាន់០៨២នាក់ស្លាប់បាត់បង់ជីវិតដោយសារជំងឺនេះ។

 

 

កាលពីសប្តាហ៍មុន ប្រទេសមីយ៉ាន់ម៉ា ទទួលបានវ៉ាក់ស៊ាំងចំនួន១លាន៥សែនដូសពីវិទ្យាស្ថានSerum របស់ប្រទេសឥណ្ឌា។

 

 

បុគ្គលិកសុខាភិបាលម្នាក់ដែលទទួលបានវ៉ាក់ស៊ាំងនៅក្នុងក្រុមមនុស្សដំបូងគេ បានលើកឡើងថា យើងហត់នឿយនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩រយៈពេលយូរ។ ដូច្នេះយើងមានទំនុកចិត្ត និងរីករាយចំពោះវ៉ាក់ស៊ាំងនេះ។

 

 

 

 

 

 

 

 

ប្រព័ន្ធសុខាភិបាលប្រទេសមីយ៉ាន់ម៉ាបានពឹងផ្អែកទៅលើក្រុមអ្នកស្ម័គ្រចិត្តដើម្បីជួយជាជំនួយនៅក្នុងវិស័យសុខាភិបាលអំឡុងពេលឆ្លងរាលដាលជំងឺកូវីដ១៩។ ក្រុមមនុស្សបន្ទាប់ដែលត្រូវចាក់វ៉ាំក់ស៊ាំងគឺសមាជិកសភា។ នេះបើតាមការអោយដឹងពីក្រសួងសុខាភិបាល។ ប្រទេសមីយ៉ាន់ម៉ា មានមហិច្ឆិតាចាក់វ៉ាក់ស៊ាំងអោយពលរដ្ឋនៅទូទាំងប្រទេសនៅឆ្នាំនេះ។

 

 

 

 

 

​ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024