ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

កុំ​រំលង​! បេក្ខភាព​ «តូច​ ខ្លឹម​ ខ្លាំង»​ សប្ដាហ៍​នេះ​ ម្នាក់​ៗ​សុទ្ធ​តែ​មាន​សមត្ថភាព​លើស​ពី​ ២​ជំនាញ​

២៧ មករា ២០២១ | កម្សាន្ដ

នៅ​សល់​មិន​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ​ កម្មវិធី​បង្ហាញ​សមត្ថភាព​កុមារ​ដ៏​លេច​ធ្លោ​ «តូច​ ខ្លឹម​ ខ្លាំង»​ នឹង​ចូល​មក​បំពេញ​ចំណី​ចក្ខុ​ប្រិយមិត្ត​ ភីអិនអិន​ ជា​ថ្មី​ម្ដង​ទៀត​ហើយ។​ សម្រាប់​ថ្ងៃ​អាទិត្យ​ខាង​មុខនេះ​ ធានា​ថា​បងប្អូន​នឹង​កាន់​តែ​ប្លែក​ភ្លែក​ប្លែក​អារម្មណ៍​ ជាមួយ​ការ​បញ្ចេញ​សមត្ថភាព​ពី​សំណាក់​បេក្ខភាព​ទាំង​ ២​របស់​យើង​ ដែល​ពួក​គេ​ម្នាក់​ៗ​សុទ្ធ​តែ​មាន​ជំនាញ​ផ្ទាល់​ខ្លួន​លើស​ពី​ ២​មុខ​ ឬ​អាច​និយាយ​បាន​ថា​ ពហុ​ជំនាញ​តែម្ដង។​

 

 

ប្អូន​ស្រី​ កែវ​ ទិត្យ​ផល្លី​ វ័យ​ ១១​ឆ្នាំ​ ដែល​ប្រិយមិត្ត​មួយ​ចំនួន​បាន​ស្គាល់​រួច​មក​ហើយ​ តាម​រយៈ​សមត្ថភាព​ច្រៀង​របស់​គេ។​ សម្រាប់​ពេល​នេះ ​ប្អូន​ស្រី​មិនមក​បង្ហាញ​គណៈកម្មការ​ទាំង​ ៣​ ​ត្រឹម​តែ​សមត្ថភាព​​ច្រៀង​​ប៉ុណ្ណោះ​ទេ​ គឺ​នាង​ថែម​ទាំង​សម្ដែងអម​បទ​ចម្រៀង​ជាមួយ​ពិធីករ​-ពិធីការិនី​ រួម​ទាំង​ការ​ចម្អិន​ម្ហូប​ពិត​ៗ​ទៀត​ផង។

 

 

ងាក​ទៅ​បេក្ខភាព​មួយ​រូប​ទៀត​វិញ​ ប្អូន​ប្រុស​ ប៊ុណ្ណាលិ​ វ័យ​ ១៦​ឆ្នាំ​ ជា​យុវជន​មាន​ទេពកោសល្យ​ខ្ពស់​លើ​ជំនាញ​ស្គី​កង់​ (Roller) ដែល​គេ​អាច​​ជិះ​បត់​បែន​គេច​ពី​ឧបសគ្គ​យ៉ាង​រស់​រវើក ​គួរទាក់ភ្នែក។​ លើស​ពី​នេះ​ ប៉ុណ្ណាលិក​ ក៏​មាន​សមត្ថភាព​ធ្វើ​ភ្លេង​ និង​ច្រៀង​បទ​ចម្រៀង​តែង​និពន្ធ​ដោយ​ខ្លួន​គេ​ផ្ទាល់​ បាន​យ៉ាង​ពិរោះ​ផងដែរ។​

 

 

បែប​ណា​ក្ដី​ ភាព​ជោគជ័យ​របស់​បេក្ខភាព​ទាំង​ ២​ នឹង​ត្រូវ​សម្រេច​ដោយ​គណៈកម្មការ​ទាំង​ ៣ រួមមាន​ លោក​ ប៉ែន​ បូណា​ លោក​ អ៊ីណូ​ និង​កញ្ញា​ ចរិយា។​ ចង់​ដឹង​ច្បាស់​ថា​ ប្អូន​ប្រុស​ស្រី​ទាំង​ ២​ អាច​ទទួល​បាន​ពាក្យ​ ​​​«តូច​ ខ្លឹម​ ខ្លាំង» អម​ដោយ​ប្រាក់​រង្វាន់​ ១លាន​ ២​សែន​រៀល​ ត្រលប់​ទៅ​វិញ​ ឬ​យ៉ាង​ណា? កុំភ្លេច​!​ តាម​ដាន​ទស្សនា​កម្មវិធី​ ​​​«តូច​ ខ្លឹម​ ខ្លាំង» នា​ព្រឹក​ថ្ងៃ​អាទិត្យ​ ទី​ ៣១​ មករា​ខាង​មុខ​នេះ​ ចាប់​ពី​ម៉ោង​ ១១​ព្រឹក​តទៅ។

នាំមកជូនជាពិសេសផ្តាច់មុខដោយ Freshy yogurt ឆ្ងាញ់ៗ ញ៉ាំមួយ បានប្រយោជន៍បី!

 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024