ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

បាតុកម្មប្រឆាំង​ស្ថានភាពសេដ្ឋកិច្ច ខណៈ​ប្រទេស លីបង់ ស្ថិត​ក្នុង​ដំណាក់​ការ​ដាក់​បិទ​ទ្វារ​ប្រទេស ដោយ​សារ​ជំងឺ ខូវីដ​១៩


ប្រជាពលរដ្ឋពោរពេញដោយ​កំហឹងបានប្រមូលផ្ដុំគ្នានៅតាមផ្លូវនៅទីក្រុងទ្រីប៉ូលី ប្រទេស​លីបង់ ខណៈប្រទេស​នេះ​កំពុងស្ថិតនៅក្នុង​ដំណាក់កាលនៃការដាក់វិធានការបិទទ្វារតឹងរ៉ឹងបំផុតតាំងពីជំងឺ ខូវីដ១៩ បានចាប់ផ្ដើមផ្ទុះឡើងនៅក្នុងប្រទេសនេះ។ ក្រុមអ្នកតវ៉ាភាគច្រើន​បាននិយាយថា វិធានការបិទទ្វារប្រទេសនេះកំពុងបង្កើនភាពក្រីក្ររបស់ពួកគេ ជាហេតុធ្វើឱ្យពួកគេខឹងសម្បារនិងតវ៉ាដោយបានដុត​រថយន្ត និង​គប់ដុំថ្ម​ទៅលើកងទាហាន​ដែលបានឆ្លើយតបវិញដោយបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនិងគ្រាប់កាំភ្លើងកៅស៊ូទៅលើហ្វូងអ្នកតវ៉ា។

 

 

 

 


ប្រទេសមួយចំនួននៅទូទាំងពិភពលោកកំពុងរងសម្ពាធយ៉ាងខ្លាំងប៉ុន្តែវិបត្តិនេះគឺធ្ងន់ធ្ងរយ៉ាងខ្លាំងនៅក្នុងប្រទេសលីបង់ ដោយសារតែជំងឺរាតត្បាតនេះ​គឺជាដើមចមនៃការដួលរលំផ្នែកហិរញ្ញវត្ថុគួបផ្សំនិងការ​ផ្ទុះកំពង់ផែដ៏ធំមួយកាលខែសីហា​ដែលធ្វើឱ្យប្រព័ន្ធសុខាភិបាលកាន់តែ​រងគ្រោះខ្លាំងថែមទៀត​។


កាលពីថ្ងៃអង្គារ ប្រទេសលីបង់បានចុះបញ្ជីពីករណីថ្មីនៃការឆ្លងជំងឺខូវីដ១៩ចំនួន ៣​៥០៥ នាក់ទៀតធ្វើឱ្យចំនួនឆ្លងសរុបបានកើនឡើង​ដល់ ២៨៥៧៥៤ នាក់ក្នុងនោះចំនួន ២៤៧៧ នាក់បានស្លាប់ នៅក្នុងប្រទេសដែលមានចំនួនប្រជាជនសរុបប្រហែល ៦ លាននាក់មួយនេះ៕

 

ប្រែ​សម្រួល​៖ SN

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024