ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

មូលហេតុដែលអតីតតារាសម្តែងសិចស៊ី វ៉ាង ស្រីណូ សល់ទ្រព្យច្រើនដល់សព្វថ្ងៃនេះ !

២៧ មករា ២០២១ | កម្សាន្ដ

អតីតារាសម្តែងដ៏សិចស៊ីសិច វ៉ាង ស្រីណូ មិនខ្វល់ពីរឿងអត់ប្រាក់ចាយដួចពេលមុនទៀតហើយ ដោយសារជាង ១០ ឆ្នាំមកនេះ នាងបានប្រឹងប្រែងរកលុយតាមរយៈការរកស៊ីជាមួយមុខរបរជាច្រើនប្រភេទ ។

 

ជាង ១០ ឆ្នាំមកហើយដែល វ៉ាង ស្រីណូ សម្រេចចិត្តបោះបង់អាជីពសិល្បៈចោលទាំងមិនអាឡោះអាល័យវិស័យដែលធ្លាប់ធ្វើឱ្យខ្លួនល្បីល្បាញ និងមានមុខមានមាត់នោះទេ ដោយសារនាងចង់ពង្រឹងជីវភាពខ្លួនឱ្យរឹងមាំ ព្រោះសិល្បៈមិនអាចធ្វើឱ្យនាងមានបានឡើយ ។ 

 


ទោះបីជាចែកផ្លូវគ្នាជាមួយគូដណ្តឹងនៅសហរដ្ឋអាមេរិក តែក៏មិនបានធ្វើឱ្យជីវិតនាងធ្លាក់ក្នុងសមុទ្រទុក្ខដែរ ផ្ទុយទៅវិញនាងបែរជាខំប្រឹងតស៊ូសាងអាជីវកម្មជាច្រើនដោយដៃរបស់នាងផ្ទាល់ ។

 


កន្លងមក វ៉ាង ស្រីណូ មិនធ្លាប់បង្ហាញពីជីវិតឯកជន ឬ មុរបររកស៊ីឱ្យទស្សនិកជនដឹងលឺនោះទេ ដោយសារនាងបានផ្តាច់ខ្លួនឆ្ងាយពីសិល្បៈហើយ តែជួបជាមួយនាងនាពេលកន្លងមក នាងបានរៀបរាប់ថា ទំរាំឈានបានមកដល់សព្វថ្ងៃនេះ ជីវិតនាងបានឆ្លងកាត់ព្យុះភ្លៀងរាប់មិនអស់ តែជីវិតនាងមានសំណាងជាមួយ និង ការទិញលក់ផ្ទះ ទើបធ្វើឱ្យនាងអាចសល់លុយច្រើន ។

 


ក្រៅពីពឹងលើការងាររកស៊ីទិញលក់ផ្ទះ  វ៉ាង ស្រីណូ ក៏បានបើករកស៊ីលក់ផលិតផលថែរក្សាសម្រស់ ផងដែរ ហើយនាងថែមទាំងមានហ៊ុនការរកស៊ីមួយចំនួននៅ សហរដ្ឋអាមេរិក ជាក់ស្តែងក្នុងមួយឆ្នាំ នាងចេញទៅទីនោះម្តងទៅពីរដង ។

 


វ៉ាង ស្រីណូ កំពុងរស់នៅក្នុងជីវភាពធូធារ និងពោរពេញដោយសុភមង្គល  បើប្រៀបធៀបនឹងមិត្តរួមជំនាន់នាងលេចធ្លោជាងគេ  នាងមានផ្ទះវីឡាជាច្រើនកន្លែង និង រថយន្តទំនើបៗជាច្រើនគ្រឿង តែនិយាយដល់រឿងរៀបការ នាងបែរជានិយាយថា ធ្លាប់ខុសម្តងហើយ មិនចង់សាកល្បងម្តងទៀតទេ ព្រោះមិនចង់ឈឺទៀត រស់នៅម្នាក់ឯងសប្បាយចិត្តជាង ៕

 

 

 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024