ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ភាពយន្តភាគប្រវត្តិសាស្ត្រកងទ័ពចិន និងសង្គ្រាម កូរ៉េ បញ្ចប់ ទៅ ជាមួយ ចំនួន ទស្សនា ច្រើន លើសលប់

២៧ មករា ២០២១ | កម្សាន្ដ

ខ្សែភាពយន្តភាគប្រវត្តិសាស្ត្ររបស់ចិនមានចំណងជើង ថា “Going Across the Yalu River” ឬ “ដំណើរឆ្លងកាត់ទន្លេយ៉ាលូ” បាន ចាក់ផ្សាយ ដល់ ភាគ បញ្ចប់ដោយជោគជ័យ ជាមួយ អត្រា អ្នក ទស្សនា យ៉ាង ច្រើន លើសលប់។

 

 



ថ្លែង ក្នុងសន្និសីទកាសែតកាល ពី ថ្ងៃអង្គារ ដើម្បី អបអរ ជោគជ័យ នៃ ភាពយន្តភាគ “ដំណើរឆ្លងកាត់ទន្លេយ៉ាលូ” នាយកប្រតិបត្តិក្រុមហ៊ុន China Media Group លោក Shen Haixiong (សិន ហៃសុង) បាននិយាយថា ភាគចុងក្រោយនៃភាពយន្ត ដែល មានសរុប ៤០ ភាគ មួយ នេះបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យដោយមានអត្រាទស្សនាជាមធ្យម 5.89 ភាគរយ។

 


សរុប តាំង ពី ភាគ ដំបូង ដល់ ភាគ បញ្ចប់ ភាពយន្ត នេះ មាន ចំនួន អ្នកទស្សនាសរុបជាង  1,2 ពាន់លាននាក់ ដោយ ក្នុង នោះ ក៏មាន ទស្សនិក ជន ជា ច្រើន ចូលទៅ ផ្ដល់ ពិន្ទុ ខ្ពស់ ៗសម្រាប់ ភាពយន្ត ភាគ មួយនេះ នៅ តាម គេហទំព័រ Review  ផ្សេងៗផង ដែរ។

 

 


ក្រុម ផលិតករ និង តារា សម្ដែង ដែលបានចូលរួមនៅក្នុងសន្និសីទនេះដែរក៏បានសាទរចំពោះរឿងភាគ មួយ នេះ  ដែល ជា រឿង ភាគដំបូងដែលបង្ហាញពីការ តស៊ូ របស់ កងទ័ពស្ម័គ្រចិត្ត ចិនក្នុងកំឡុងពេលចូលរួមវាយប្រយុទ្ធក្នុងសង្គ្រាមកូរ៉េ ពី ឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៣។

 

 


តារាសម្ដែង Zhang Duo (ចាង ទូ) ដែលបានដើរតួជាវីរៈកងទ័ពចិន Fan Tianen (ហ្វាន ធៀននីន)  បាននិយាយថា ក្នុងនាមជាតារាវ័យក្មេងមួយ រូប លោក ពិត ជាមានកិត្តិយសណាស់ដែលបានសម្ដែងតួនេះ ហើយ នេះក៏ជាការប្រជែងសមត្ថភាពដ៏អស្ចារ្យសម្រាប់លោក។

 

 


គួរ បញ្ជាក់ថា ភាពយន្ត ភាគ នេះ ត្រូវបានថតក្នុងកាលវិភាគ ដ៏ ខ្លី ប៉ុន្តែក៏រក្សាបាននូវព្រឹត្តិការណ៍ដែលត្រឹមត្រូវតាម ប្រវត្តិសាស្ត្រ និង មាន ទ្រង់ទ្រាយធំដោយ មាន តួសម្ដែង  ជាង ៣០០នាក់ និង មាន តួរាយរងជាង ៤ម៉ឺន នាក់។ ក្រុមការងារ រៀបចំ ឆាក បាន សិក្សា ឯកសារប្រវត្តិសាស្ត្រជាច្រើនក្នុងរយៈពេល ១០០ ថ្ងៃដើម្បីបង្កើតឆាកប្រយុទ្ធជិត ៥០០ ឆាក ៕
 

 

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024