ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

ការតាំងបង្ហាញម៉ូដសំលៀកបំពាក់រដូវរំហើយ និងរដូវក្ដៅឆ្នាំដ៏ពិសេស ពីក្រុមហ៊ុន Chanel

២៧ មករា ២០២១ | កម្សាន្ដ

កម្មវិធីតាំងបង្ហាញម៉ូដសំលៀកបំពាក់សម្រាប់រដូវរំហើយ និងរដូវក្ដៅនៃឆ្នាំ ២០២១ របស់ម៉ាកសំលៀកបំពាក់ Chanel (ឆានែល) បានរៀបចំឡើងកាលពីថ្មីៗនេះ ដោយមិនបើក ឲ្យមានការចូលរួមច្រើនកុះករពីសំណាក់បុគ្គលល្បីៗដូចសព្វដងនោះទេ។

 

 


ម៉ាកសំលៀកបំពាក់បារាំង Chanel (ឆានែល) បានសម្រេចចិត្តរៀបចំកម្មវិធីតាំងបង្ហាញម៉ូដសំលៀកបំពាក់សម្រាប់រដូវរំហើយ និងរដូវក្ដៅប្រចាំឆ្នាំ ២០២១ របស់ខ្លួន ដោយធ្វើការតាំងបង្ហាញក្នុងបរិយាកាសមួយដូចជាការជួបជុំគ្រួសារ។

 


កម្មវិធីតាំងបង្ហាញម៉ូដនេះមានបុគ្គលិកល្បីឈ្មោះតិចតួចប៉ុណ្ណោះបានចូលរួម មិនមានការចូលរួមច្រើនកុះករពីសំណាក់អតិថិជន បុគ្គលមានឥទ្ធិពល ឬអ្នកនិពន្ធអត្ថបទប្រចាំសារព័ត៌មានល្បីៗដូចសព្វដងនោះទេ។

 

 

នេះក៏ដោយសារប្រទេសបារាំងនៅបន្តអនុវត្តន៍វិធានការរឹតត្បិតការជួបជុំដើម្បីកាត់បន្ថយការឆ្លងជំងឺកូវីដ១៩។

 


បុគ្គលល្បីឈ្មោះមួយចំនួនដែលបានចូលរួមផ្ទាល់មានដូចជាតារាសម្ដែង Penelope Cruz (ផេណេឡូប គ្រូស), Marion Cotillard (ម៉ារីអន ខុតធីលឡាត) និងតារាសម្ដែង Lily-Rose Depp (លីលី រ៉ូស ឌិប) ផងដែរ។

 


កម្មវិធីបង្ហាញម៉ូដនេះបានបិទបញ្ចប់ជាមួយកូនក្រមុំជិះសេះដោយមានស្លៀកពាក់នូវឈុតសំលៀកបំពាក់ Chanel (ឆានែល) ដែលមានការរចនាម៉ូដប្រៀបដូចជាសំលៀកបំពាក់កាលទសវត្សឆ្នាំ ១៩២០ រួចហើយអ្នកច្នៃម៉ូដសំលៀកបំពាក់ដែលច្នៃម៉ូដសំលៀកបំពាក់ក្នុងកម្មវិធីបង្ហាញម៉ូដនេះបានធ្វើការលាគ្នាទៅកាន់ទស្សនិកជនដែលទស្សនាតាមរយៈអនឡាញ៕

 

 

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024