ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

កសិករឥណ្ឌាប៉ះទង្គិចជាមួយប៉ូលីសក្នុងបាតុកម្មតវ៉ាប្រឆាំងកំណែទម្រង់កសិកម្មនៅថ្ងៃបុណ្យជាតិឥណ្ឌា

 

កសិករឥណ្ឌាដែលធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងកំណែទម្រង់កសិកម្ម បានឆ្លងរបាំងការពារ ហើយប៉ះទង្គិចជាមួយប៉ូលីសនៅថ្ងៃអង្គារ(២៦មករា)។ នៅក្នុងការ ប៉ះទង្គិចនេះ ប៉ូលីសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបញ្ឈប់ដំណើរពួកគេភ្លាមៗបន្ទាប់ពីក្បួនរថយន្តត្រាក់ទ័របើកបរនៅពេញដងផ្លូវនៅជាយទីក្រុងញូវដេលី។

 

 

 

 

 

 

ជាមួយនិងការខឹងសម្បារយ៉ាងខ្លាំងពីសំណាក់កសិករឥណ្ឌាដែលជឿជាក់ថា ច្បាប់ថ្មីរបស់ប្រទេសឥណ្ឌាផ្តល់ប្រយោជន៍ទៅអោយឈ្មួញឯកជនធំៗនោះ ក្រុមកសិករ ឥណ្ឌាបានប្រមូលផ្តុំគ្នានៅជាយទីក្រុងញូវដេលីជិត២ខែមកហើយ ដែលនេះត្រូវបានចាត់ទុកថាជាបញ្ហាប្រឈមដ៏ធំមួយចំពោះលោកនាយករដ្ឋមន្ត្រីឥណ្ឌាណារ៉េនដ្រាម៉ូឌី ចាប់តាំងពីលោកឡើងកាន់អំណាចនៅឆ្នាំ២០១៤។

 

 

កសិករឥណ្ឌាត្រូវតស៊ូជាមួយអាកាសធាតុត្រជាក់ដើម្បីបន្តការតវ៉ាប្រឆាំងរបស់ក្រុមខ្លួន ។ ពួកគេបានចាប់ផ្តើមការតវ៉ាដោយចាប់ផ្តើមបើកបរត្រាក់ទ័រជាក្បួនជាមួយនិងទង់ជាតិឥណ្ឌា និងទង់ជាតិសហភាពកសិករធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងញូវដេលី ខណៈដែលទីក្រុងសេដ្ឋកិច្ចហិរញ្ញវត្ថុទំនើបមួយនេះប្រារព្ធពិធីបុណ្យទិវាសាធារណៈរដ្ឋឥណ្ឌានៅកណ្តាលទីក្រុងញូវដេលី។

 

 

 

កិច្ចពិភាក្សា៩លើករវាងភាគីទាំងពីរមានរដ្ឋាភិបាល និងក្រុមកសិករ ត្រូវបរាជ័យមិនអាចបញ្ចប់បាតុកម្មបាន ហើយសំណើររបស់រដ្ឋាភិបាលពន្យាពេល អនុវត្តន៍ច្បាប់កសិកម្មរយៈពេល១៨ខែ ត្រូវមេដឹកនាំក្រុមកសិករច្រានចោលព្រោះអ្វីដែលពួកគេចង់បានគឺលុបចោលច្បាប់ទាំងស្រុង។

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024