ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០២៤

Modernaជឿជាក់ថាវ៉ាក់ស៊ាំងរបស់ខ្លួននឹងប្រឆាំងវីរុសទម្រង់ថ្មី

 

ក្រុមហ៊ុនឱសថModerna(ម៉ូឌើណា) នៅថ្ងៃច័ន្ទ បានលើកឡើងថា ក្រុមហ៊ុនជឿជាក់វ៉ាក់ស៊ាំងកូវីដ១៩របស់ខ្លួនប្រឆាំងនឹងវីរុសកូវីដ១៩ទម្រង់ថ្មី ដែលបានរកឃើញ នៅប្រទេសអង់គ្លេស និងអាហ្វ្រិក ខាងត្បូង ទោះបីជាក្រុមហ៊ុននឹងតេស្តបន្ថែមទៅលើវីរុសបំលែងថ្មីរបស់អាហ្វ្រិកខាងត្បូងក៏ដោយ ដែលការធ្វើតេស្តនេះ ត្រូវបានធ្វើ ឡើងបន្ទាប់ពីការឆ្លើយតបអង្គបដិបក្ខមានតិចតួច។

 

 

 

 

 

 

ក្រុមហ៊ុនបានលើកឡើងយ៉ាងដូច្នេះ«ក្រុមហ៊ុន រកមិនឃើញការធ្លាក់ចុះនៅក្នុងការឆ្លើយតបអង្គបដិបក្ខប្រឆាំងនឹងវីរុសកូវីដ១៩រកឃើញនៅអង់គ្លេសឡើយ។ ចំណែកវីរុសរកឃើញនៅអាហ្វ្រិកខាងត្បូង ក្រុមហ៊ុនបានរកឃើញថា ការឆ្លើយតបធ្លាក់ចុះ ប៉ុន្តែក្រុមហ៊ុននៅតែមានការជឿជាក់ថាឱសថ២ដូសនឹងផ្តល់ការការពារ»។

 

 

ការលេចឡើងនូវវីរុសរូបរាងថ្មីនៅក្នុងប្រទេសអង់គ្លេស ប្រទេសអាហ្វ្រិកខាងត្បូង និងប្រទេសប្រេស៊ីល បានបង្កើតអោយមានក្តីបារម្ភមួយចំនួនដែលថាការបំលែង ទម្រង់ថ្មីរបស់វីរុសប្រហែលធ្វើអោយវ៉ាក់ស៊ាំងគ្មានប្រសិទ្ធិភាព។

 

 

ក្រុមហ៊ុនModerna បានលើកឡើងផងដែរ យ៉ាងណាក៏ត្រូវមានវ៉ាក់ស៊ាំងសម្រាប់វីរុសអាហ្វ្រិកខាងត្បូងផងដែរ ប្រសិនបើលទ្ធផលតេស្តចុងក្រោយបង្ហាញថាការ ការពារធ្លាក់ចុះ។

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024