ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ក្រុមហ៊ុនទូរគមនាគមន៍យក្សៗរបស់ចិន ៣ ស្នើផ្សារភាគហ៊ុនអាមេរិក កុំឲ្យលុបឈ្មោះចេញពីបញ្ជី

២៦ មករា ២០២១ | សេដ្ឋកិច្ច

ក្រោយពេលលោកត្រាំ ត្រូវដើរចេញពីកៅអីប្រធានាធិបតីអាមេរិកភ្លាម ក្រុមហ៊ុនទូរគមនាគមន៍យក្សៗរបស់ចិនចំនួន ៣ បានស្នើទៅកាន់ផ្សារភាគហ៊ុនញ៉ូវយ៉ករបស់អាមេរិក ឲ្យពិនិត្យមើលការសម្រេចចិត្តរបស់ខ្លួនឡើងវិញ ទាក់ទងនឹងការដកក្រុមហ៊ុនចិនទាំង៣នេះ ចេញពីបញ្ជីផ្សារភាគហ៊ុន។

 

នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានអន្តរជាតិធំៗជាច្រើន នៅថ្ងៃនេះ។

ក្រុមហ៊ុនទាំង៣ ដែលបានស្នើទៅផ្សារភាគហ៊ុនញ៉ូយ៉ក់នោះ រួមមាន ក្រុមហ៊ុន China Unicom Hong Kong, China Mobile និង China Telcom Corp។ 


ផ្សារភាគហ៊ុនញ៉ូវយ៉កបានសម្រេចថាដកក្រុមហ៊ុនទូរគមនាគមន៍ចិនទាំង៣នេះ ចេញពីបញ្ជីផ្សារភាគហ៊ុននៅក្នុងខែមករានេះ បន្ទាប់ពីមានមានបញ្ជាពីអតីតប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ ដែលបានរារាំងជនជាតិអាមេរិកមិនឲ្យវិនិយោគនៅក្នុងក្រុមហ៊ុនសារធារណៈទាំងនេះទេ ដោយទីក្រុងវ៉ាស៊ិនតោនយល់ថា ក្រុមហ៊ុនចិនទាំង៣នេះ មានទាក់ទងជាមួយនឹងយោធាចិន។ 


ការហាមឃាត់ការវិនិយោគរបស់អាមេរិក បានបង្កឲ្យមានការធ្លាក់ចុះយ៉ាងខ្លាំងសម្រាប់ក្រុមហ៊ុនទាំងនេះ ដោយវិនិយោគិនអាមេរិក បានលក់ភាគហ៊ុនរបស់ខ្លួនយ៉ាងឆាប់រហ័ស។

 


ការត្រួតពិនិត្យរបស់ផ្សារភាគហ៊ុនញ៉ូយ៉ក់ទៅលើសំណើររបស់ក្រុមហ៊ុនចិនទាំង៣នេះ នឹងធ្វើឡើងនៅក្នុងរយៈពេល២៥ថ្ងៃ ចាប់ពីថ្ងៃដែលពួកគេបានដាក់ឯកសារស្នើសុំ កាលពីថ្ងៃទី ២០ខែមករា ហើយការផ្អាកការជួញដូរនឹងនៅតែបន្ដរហូតដល់មានការសម្រេចចុងក្រោយ៕
 

 

 

 

 

អត្ថបទ៖ ក្រុមការងារសេដ្ឋកិច្ចភីអិអិន និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024