ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជំរុញដល់បញ្ជាការដ្ឋានអង្គរក្ស អោយបន្តពង្រឹងភារកិច្ចស្នូល ដើម្បីការការពារសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំជាតិ-អន្តរជាតិ

២៥ មករា ២០២១ | ព័ត៌មានជាតិ

កាលពីចុងសប្តាហ៍កន្លងទៅ បញ្ជាការដ្ឋានអង្គរក្ស បានរៀបពិធីបិទវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេស ជំនាន់ទី២៥ បើកវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេស ជំនាន់ទី២៦ និងសម្ពោធសមិទ្ធផលនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្សក្នុងខេត្តកំពង់ស្ពឺ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក  ហ៊ុន ម៉ាណែត  អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជំរុញដល់បញ្ជាការដ្ឋានអង្គរក្ស អោយបន្តពង្រឹងភារកិច្ចស្នូល ក្នុងការការពារសន្តិសុខ សុវត្ថិភាព ជូនប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក្នុងកិច្ចប្រជុំ និងព្រឹត្តិការណ៍ថ្នាក់ជាតិ និងអន្តរជាតិនានា។

 


ឯកឧត្តម ឧត្តមសេនីយ៍ឯក  ហ៊ុន ម៉ាណែត  អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជំរុញដល់បញ្ជាការដ្ឋានអង្គរក្ស អោយបន្តពង្រឹងភារកិច្ចស្នូល ក្នុងការការពារសន្តិសុខ សុវត្ថិភាព ជូនប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក្នុងកិច្ចប្រជុំ និងព្រឹត្តិការណ៍ថ្នាក់ជាតិ និងអន្តរជាតិនានា។ ការជំរុញរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ដូចនេះក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេស ជំនាន់ទី២៥ បើកវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេស ជំនាន់ទី២៦ និងសម្ពោធសមិទ្ធផលនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្ស ក្នុងខេត្តកំពង់ស្ពឺ កាលចុងសប្តាហ៍កន្លងទៅ។

 


ឯកឧត្តម ឧត្តមសេនីយ៍ឯក  បានបន្តថា កងយោធពលខេមរភូមិន្ទ នៅតែចាត់ទុកវិស័យហ្វឹក​ហ្វឺន គឺជាការងារដ៏មានសារៈសំខាន់ចាំបាច់ ដើម្បីឆ្លើយតបទៅនឹងការបន្តអនុវត្តផែនការកែទម្រង់ ហើយក្នុងន័យនេះ ការងារហ្វឹកហ្វឺន គឺជាកិច្ចការអាទិភាព ដែលត្រូវដំណើរការដូចភ្លៀងរលឹម ដើម្បីចូលរួមចំណែកអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រការពារជាតិរបស់រាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យ។ ជាក់ស្តែងវគ្គហ្វឹកហ្វឺន បានឆ្លើយតបចំពោះសេចក្តីត្រូវការក្នុងការពង្រឹង និងពង្រីកសមត្ថភាពជំនាញរបស់យោធិន ដើម្បីធានាបាននូវនិរន្តរភាពនៃសមត្ថភាពក្នុងការបំពេញភារកិច្ចក្នុងពេលចំពោះមុខ ។

 


គួរបញ្ជាក់ថា  ក្រៅពីបិទវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេស ជំនាន់ទី២៥ បើកវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេសជំនាន់ទី២៦ នៅក្នុងឳកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក  ក៏បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារគិលានដ្ឋាន នៅក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ជាការដ្ឋានអង្គរក្សផងដែរ ។

 

 

អគារគិលានដ្ឋាននេះ បានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់គិតគូររបស់ថ្នាក់ដឹកនាំបញ្ជាការដ្ឋានអង្គរក្ស ចំពោះសុខទុក្ខ និងសុខុមាលភាពរបស់យោធិន គ្រួសារយោធិន និងសិក្ខាកាម ដែលរស់នៅបំពេញការងារ និងហ្វឹកហ្វឺនរៀនសូត្រនៅក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺននេះ និងបង្កលក្ខណៈងាយស្រួលដល់ការបំពេញភារកិច្ច និងការហ្វឹកហ្វឺនរបស់យោធិនគ្រប់កាលៈទេសៈ៕

 

អត្ថបទ និងរូបភាព៖ សន រដ្ឋា

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024