ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

កម្ពុជា គ្រោងរៀបចំវេទិកាជាតិអេកូទេសចរណ៍ លើកទី២ នៅខេត្តសៀមរាប នៅថ្ងៃ​ទី​២៧ ខែ​មករាខាងមុខ

២៥ មករា ២០២១ | ព័ត៌មានជាតិ

​​ក្រសួងទេសចរណ៍ បានប្រកាស​ថា នៅថ្ងៃទី​២៧ ដល់ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២១ ខាងមុខ ក្រសួងទេសចរណ៍ សហការជាមួយក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ និងរដ្ឋបាលខេត្តសៀមរាប នឹងរៀបចំប្រារព្ធពិធី ទិវាជាតិអេកូទេសចរណ៍ លើកទី​២ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីប្រមូលធាតុចូល និងដាក់ចេញនូវផែនការ​យុទ្ធ​សាស្ត្របន្តដើម្បីអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ នៅកម្ពុជា ជាពិសេសនៅក្នុងបរិបទជំងឺកូវីដ១៩​នេះ។

 

 

ក្រៅពីមានការប្រជុំពិភាក្សាលើកឡើងនូវទស្សនទានថ្មីៗ និងបញ្ហាប្រឈមដើម្បី​បង្កើតជាធាតុចូលបន្ថែមពីវិស័យឯកជន វិស័យសាធារណៈ តំណាងសហគមន៍ទេស​ចរណ៍ និងអេកូទេសចរណ៍ជាតិ និងអន្តរជាតិ និងភាគីពាក់ព័ន្ធហើយនោះ       អ្នករៀបចំកម្មវិធី ក៏គ្រោងនឹងរៀបចំឲ្យមាននូវដំណើរទស្សនកិច្ចសិក្សាទៅកាន់តំបន់សហគមន៍អេកូទេសចរណ៍សំខាន់ៗ នៅក្នុងក្រុងសៀមរាប មានដូចជា សហគមន៍ទេសចរណ៍កំពង់ភ្លុក សហគមន៍អេកូទេសចរណ៍​ទឹកជប់ខ្នាពោធិ៍ និងសហគមន៍ទេសចរណ៍ភ្នំគូលែន ជាដើម៕

 

 

អត្ថបទ៖ ហ៊ុន ឌីណូ​ រូបភាព៖ ក្រុមការងារ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024