ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ឆ្នាំថ្មីហើយ ប៉ាច គីមមួយ និង ស៊យ រតនៈ នៅតែមិនទាន់ច្បាស់ស្នេហ៍  

២៥ មករា ២០២១ | កម្សាន្ដ

ចំណងស្នេហ៍រវាងស្រីស្អាត ប៉ាច គីមមួយ និងបុរសសង្ហារ ស៊យ រតនៈ កាន់តែរឹងមាំឡើងពីមួយឆ្នាំទៅមួយឆ្នាំ ប៉ុន្តែនិយាយដល់រឿងរៀបការ អ្នកទាំងពីរនៅតែមិនទាន់ច្បាស់លាស់នៅឡើយទេ។ 

 

ទស្សនិកជនជាច្រើនកំពុងទន្ទឹងរងចាំមើលថា តើពេលដៃគូចម្រៀងវ័យក្មេង ប៉ាច គីមមួយ និងលោក ស៊យ រតនៈ ដឹកដៃគ្នាចូលរោងជ័យទៅតាមប្រពៃណីខ្មែរ ? ពីព្រោះចំណងស្នេហ៍អ្នកទាំងពីរកាន់ តែផ្អែមល្ហែម មិនមាននរណាម្នាក់អាចមកបំបែកបាន ។ 


តាមរយៈបទចម្រៀងថ្មីមួយដែល ប៉ាច គីមមួយ និងលោក ស៊យ រតនៈ បានចេញរួមគ្នាកាលពីពេលថ្មី ៗ ដែលមានចំណងជើងថា « ពេលណារៀបការនិងអូន » កាន់តែបង្ហាញឱ្យឃើញច្បាស់ថា ប៉ាច គីមមួយ ចង់រៀបការឆាប់បំផុត គ្រាន់តែដៃគូរបស់នាងនៅពុំទាន់ច្បាស់ពីរឿងនេះ ។


ជួបជាមួយតារាចម្រៀងវ័យក្មេងទាំងពីរដួងកាលពីពេលថ្មីៗនេះ មើលទៅអ្នកទាំងពីរនៅតែជាគូស្នេហ៍ និង គូចម្រៀងដ៏សមគ្នាឥខ្ចោះ មិនថាពេលទៅខេត្ត ឬទៅចូលរួមកម្មវិធីនានា ពួកគេបណ្តើរគ្នា យ៉ាងត្រសងដូចជាគូស្វាមីភរិយា។

 

 

ជាក់ស្តែងក្នុងកម្មវិធីមង្គការរបស់ ពិធីការិនី ប៉ែន ស្រីពេជ្រ នាពេលកន្លងទៅអ្នកទាំងពីរនៅតែធ្វើខ្លួនស្និទ្ធស្នាលជាមួយ រហូតមានមិត្តភក្តិខ្លះបានហៅអ្នកទាំងពីរថាជាប្តីប្រពន្ធ និងគ្នាទៀតផង ។

 


ទោះជាយ៉ាងនេះក្តី ប៉ាច គីមមួយ មិនមានអារម្មណ៍ខឹងសប្បារអ្វីនោះទេ ផ្ទុយទៅវិញនាងបែរជាប្បាយរីករាយ និងបាននិយាយថា នាងសុំាជាមួយនិងពាក្យសម្តីបែបនេះហើយ ហើយមូលហេតុដែលនាងមិនទាន់រៀបការដោយសារ ចង់ទុកពេលវេលាដើម្បីធ្វើការងាររកលុយ និងមើលចិត្តថ្លើមគ្នាឱ្យច្បាស់ជាងនេះសិន ។ 
 


លោក ស៊យ រតនៈ នៅតែអះអាងថា ចំណងស្នេហ៍អ្នកទាំងពីរនៅធម្មតា គ្រាន់តែរឿងរៀបការត្រូវរងចាំ ពេលវេលាល្អមកដល់សិន បើលោកជោគជ័យ ក្នុងការងារ និង មានមុខរបរផ្ទាល់ខ្លួនហើយ លោកនឹងរៀបការភ្លាម ។  

 


ក្រៅពីចេញបទម្រៀងដាក់ដោតអារម្មណ៍ទស្សនិកជន ប៉ាច គីមមួយ និង ស៊យ រតនៈ ត្រៀមនឹងបង្ហាញមុខរួមគ្នានៅក្នុងភាពយន្តភាគមួយ ក្នុងពេលឆាប់ៗផងដែរ ។

 

 

អ្នកទាំងពីរំពឹងថា ស្នាដៃរួមគ្នា នេះនឹងទទួលបានការគាំទ្រពីទស្សនិកជននៅពេលដាក់បញ្ចាំង ៕  
 

 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024