ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ភាពយន្ត James Bond វគ្គថ្មី ត្រូវលើកពេលចាក់បញ្ចាំងជាលើកទី៣

២៥ មករា ២០២១ | កម្សាន្ដ

ជំងឺកូវីដ១៩ បានធ្វើឲ្យភាពយន្ត James Bond (ជេមស៍ប៊ន) វគ្គថ្មីដែលជាភាពយន្តធំប្រចាំឆ្នាំរបស់ហូលីវូដ ត្រូវលើកពេលការចាក់បញ្ចាំងនៅទូទាំងពិភពលោកជាលើកទី៣។

 


ភាពយន្ត James Bond វគ្គថ្មីដែលមានចំណងជើងថា “No Time to Die” នោះ ត្រូវបានលើកពេលចាក់បញ្ចាំងជាថ្មីម្ដងទៀតហើយ ដោយលើកពីខែមេសាឆ្នាំ ២០២១ ទៅខែតុលាឆ្នាំ ២០២១ វិញ។

 


ផ្អែកតាមការសេចក្ដីប្រកាសនៅលើវិបសាយ និងគណនី Twitter របស់ភាពយន្ត James Bond (ជេមស៍ប៊ន) បានឲ្យដឹងថាភាពយន្ត “No Time to Die” ត្រូវចាក់បញ្ចាំងនៅថ្ងៃទី៨ ខែតុលា ខាងមុខ។

 


មុនការពន្យារពេលលើកទីបីនេះ ភាពយន្ត “No Time to Die” ដំបូងឡើយត្រូវបានកំណត់ថានឹងចាក់បញ្ចាំងតាមរោងភាពយន្តលើពិភពលោកចាប់ពីខែមេសាឆ្នាំ ២០២០ ដែលក្រោយមកបានលើកពេលទៅកាន់ខែវិច្ឆិកាឆ្នាំ ២០២០ ហើយបន្ទាប់ទៀតក៏ត្រូវបន្តលើកពេលទៅខែមេសាឆ្នាំ ២០២១ ដោយសារតែស្ថានភាពរាលដាលជំងឺកូវីដ១៩ នៅតែគួរឲ្យបារម្ភ។

 


គួរបញ្ជាក់ថា ភាពយន្តដែលចំណាយទុនផលិតអស់ប្រមាណ ២០០លានដុល្លារនេះ នឹងជាការដើរតួជាអ្នកស៊ើបអង្កេត 007 លើកចុងក្រោយសម្រាប់តារាសម្ដែង Daniel Criag (ដាណីញ៉ែល ក្រេក) ក្រោយពីលោកបានដើរតួនេះអស់រយៈពេល ១៥ឆ្នាំមកហើយ ពោលគឺចាប់តាំងពីឆ្នាំ ២០០៦ មកជាមួយភាពយន្ត Casino Royale (កាស៊ីណូ រូយ៉ាល់)៕
 

 

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024