ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ប្រមុខការទូតកម្ពុជា និងប្រទេសតំបន់អាស៊ី ប្ដេជ្ញារួមគ្នាដោះស្រាយវិបត្តិកូវីដ-១៩

២៥ មករា ២០២១ | ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​កម្ពុជា រួមទាំងរដ្ឋមន្ត្រីនៃបណ្ដាប្រទេសនៃកិច្ចសន្ទនាកិច្ចសហប្រតិបត្តិការអាស៊ី បានប្ដេជ្ញារួមគ្នា ដោះស្រាយបញ្ហាប្រឈម បង្កឡើងដោយជំងឺកូវីដ១៩។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយ ដោយក្រសួងការបរទេសកម្ពុជា នាថ្ងៃសុក្រនេះ។

 


នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានចែក រំលែកអង្គប្រជុំ នូវការប្តេជ្ញាចិត្តដ៏រឹងមាំរបស់កម្ពុជា  ក្នុងការដាក់ចេញ នូវផែនការចាក់វ៉ាក់សាំងថ្នាក់ជាតិជូនប្រជាជនប្រកបដោយប្រសិទ្ធភាព  និងផែនការ ស្ដារឡើងវិញវិស័យទេសចរណ៍គ្រប់ជ្រុងជ្រោយ ដែលមិនត្រឹមតែធានានូវការស្ដារប្រកបដោយ សុវត្ថិភាព និងឆាប់រហ័ស នៃក្បាលម៉ាស៊ីនជំរុញ កំណើនដ៏សំខាន់សម្រាប់ជាតិនោះទេ ថែមទាំង  រួមចំណែកយ៉ាងសកម្ម និងប្រកបដោយការទទួល ខុសត្រូវដល់ការស្ដារវិស័យទេសចរណ៍ និងវិស័យ ផ្សេងទៀត  ក្នុងតំបន់ទាំងមូល។

 


សូមបញ្ជាក់ថា កិច្ចប្រជុំកិច្ចសន្ទនាកិច្ចសហប្រតិបត្តិការអាសុីលើកទី១៧ បានធ្វើឡើងដោយមានប្រទេសទួកគីជាម្ចាស់ផ្ទះ តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំបានទទួលស្គាល់នូវភាពចាំបាច់បន្ទាន់ ក្នុងការដោះ ស្រាយបញ្ហាប្រឈមនានា បណ្តាលមកពីជំងឺ រាតត្បាតកូវីដ-១៩ និងបានឯកភាពរួមគ្នា ដោះស្រា យផលប៉ះពាល់លើបញ្ហាសង្គម-សេដ្ឋកិច្ច រួមទាំងវិស័យទេសចរណ៍ តាមរយៈអភិក្រមពហុវិស័យ។

 



បើតាមក្រសួងកាបរទេស កិច្ចសហការរួមគ្នានេះ  រួម បញ្ចូលទាំងវិធានការចាំបាច់ទាំងអស់ ក្នុងការការពារសុខភាព  និងសុវត្ថិភាពការពង្រឹងកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមក  ការរួមកម្លាំងក្នុងកិច្ចខិតខំប្រឹងប្រែងស្តារ  និងអភិវឌ្ឍ ទេសចរណ៍ជាតិឡើងវិញ ការចែករំលែក ចំណេះដឹង និងឧត្តមានុវត្តន៍ ក៏ដូចជា ការជំរុញ លំហូរវិនិយោគ និងពាណិជ្ជកម្មក្នុងតំបន់ក្នុងកិច្ចខិតខំប្រឹងប្រែង ធ្វើឱ្យប្រសើរឡើងនូវសន្តិសុខ ផ្នែក សុខាភិបាល និងការស្ដារឡើងវិញ ប្រកបដោយ ចីរភាព ។


 
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់សារជាថ្មី នូវ ការប្ដេជ្ញាចិត្តរបស់ប្រទេសសមាជិកទាំងអស់ ដើម្បីបន្តឱ្យកិច្ចសន្ទនានេះ ឈានទៅជាវេទិកាពហុភាគីដ៏ សំខាន់ក្នុងការលើកកម្ពស់កិច្ចសន្ទនា និងការ ពឹងផ្អែកគ្នាទៅវិញទៅមកនៅគ្រប់វិស័យ នៃកិច្ច សហប្រតិបត្តិការ៕

 

អត្ថបទ៖ រ៉េន រតនៈ រូបភាព៖ ក្រសួងការបរទេស

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024