ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

កម្មវិធី តូច ខ្លឹម ខ្លាំង ផ្ទុះការគាំទ្រខ្លាំងនិងមានអ្នកចូលទស្សនាក្នុងបណ្តាញសង្គមរាប់លានដង

២៥ មករា ២០២១ | កម្សាន្ដ

កម្មវិធីបង្ហាញសមត្ថភាព តូច ខ្លឹម ខ្លាំង ទើបតែបានដំណើរការផ្សាយជាងបីខែប៉ុណ្ណោះ ប៉ុន្តែសន្ទុះនៃការគាំទ្រហាក់ឡើងខ្លាំងគួរអោយកត់សម្គាល់។

 

 

 

ការលោតឡើងខ្លាំងបែបនេះ ក៏ដោយសារតែទេពកោសល្យរបស់ក្មេងៗដែលចូលរួមលេងភាគច្រើនសុទ្ធតែអាចធ្វើបានល្អ និងបញ្ចេញអស់ពីសមត្ថភាពដែលមាន។

 

 

 

បើក្រឡេកមកមើលចំនួនអ្នកចូលទៅទស្សនាវីដេអូឃ្លីប ដែលបានផុសក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ភីអិនអិន មានរហូតដល់រាប់លានដងឯណោះក្នុងឃ្លីបនីមួយៗ។

 

 


សូមបញ្ជាក់ដែរថា សម្រាប់អាណាព្យាបាលដែលមានកូនមានសមត្ថភាពពិសេសចាប់ពីអាយុ២ឆ្នាំដល់១៨ឆ្នាំ និងចង់បង្ហាញសមត្ថភាពនោះទៅកាន់មហាជន អាចទាក់ទងមកដាក់ពាក្យចូលរួមដោយផ្ទាល់នៅស្ថានីយទូរទស្សន៍ភីអិនអិន រៀងរាល់ម៉ោងធ្វើការ ឬក៏អាចថតជាវីដេអូផ្ញើមកកាន់ហ្វេសប៊ុគផេក PNN TV Cambodia និង ផេកផ្លូវការ Freshy Yougurt ឬអាចទាក់ទងតាមរយៈលេខទូរស័ព្ទ ០៩៣ ៥៦ ៥៦ ៤៤ / ០៨៦ ៥៦ ៦១ ៥៦។ 

 

 


កម្មវិធី តូច ខ្លឹម ខ្លាំង គឺជាកម្មវិធីមួយដែលតែងតែផ្តល់ឱកាសទៅដល់ក្មេងៗដែលមានទេពកោសល្យពិសេស និងមានភាពក្លាហានក្នុងការឡើងមកបង្ហាញទៅកាន់គណៈកម្មាការដើម្បីធ្វើការដាក់ពិន្ទុ និងវិនិច្ឆ័យលើសមត្ថភាពរបស់ខ្លួន និងមហាជនបានទស្សនា។

 

 

 

សម្រាប់អ្នកដែលទទួលបានពាក្យថា តូច ខ្លឹម ខ្លាំង ពីគណៈកម្មាការទាំងបីរូប នឹងទទួលបានទឹកប្រាក់រហូតដល់ទៅ ១,២០០,០០០៛ (មួយលានពីរសែនរៀល)។ 

 


កម្មវិធី ចាក់ផ្សាយតូច ខ្លឹម ខ្លាំង ចាក់ផ្សាយរៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង ១១:០០នាទីព្រឹក នៅលើកញ្ចក់ទូរទសន៍ភីអិនអិន។

 


នាំមកជូនជាពិសេសផ្តាច់មុខដោយ Freshy Yogurt ឆ្ងាញ់ៗ ញ៉ាំមួយ បានប្រយោជន៍បី

 

 

 

 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024