ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

បទចម្រៀង « ប្តីសេរ៉ូ » ធ្វើឱ្យ សៅ ឧត្តម លេចធ្លោក្រោយទៅសាងស្នាដៃនៅទ្រនំថ្មី ! 

២២ មករា ២០២១ | កម្សាន្ដ

តារាចម្រៀងលោក សៅ ឧត្តម កំពុងធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ខ្លាំងឡើងវិញជាមួយបទចម្រៀងថ្មី បន្ទាប់ពីលោកបានចាក់ចេញពីទ្រនុំចាស់ ទៅសាងកេរ្តិ៍ឈ្មោះនៅទ្រនំថ្មី ។ 


បទចម្រៀង « ប្តីសេរ៉ូ » កំពុងធ្វើឱ្យតារាចម្រៀងស្រគត់ស្រគំ សៅ ឧត្តម លេចធ្លោខ្លាំងនៅក្នុងទ្រនំថ្មី ក្រោយពីចាកចេញពីទ្រនំចាស់អស់ពេលជាច្រើនខែ ។ 


ជាងមួយខែមកហើយដែលតារាចម្រៀងស្រគត់ស្រគុំរូបនេះបានចេញពីផលិតកម្ម ថោន ទៅសាងស្នាដៃថ្មីនៅក្នុងផលិតកម្ម HB ដោយបានចេញបទចម្រៀងថ្មីៗជាបន្តបន្ទាប់ ប៉ុន្តែបទចម្រៀងដែល ធ្វើឱ្យលោកលេចធ្លោខ្លាំងក្នុងផលិតកម្មនេះជាលើកដំបូង គឺតាមរយៈបទចម្រៀងដែលមានចំណងជើងថា « ប្តីសេរ៉ូ » ។

 

ស្របពេលសាងស្នាដៃក្នុងទ្រនំថ្មី បានធ្វើឱ្យទស្សនិកជនជាច្រើនមានការងឿងឆ្ងល់ថា តើហេតុអ្វីនៅសុខៗលោក សៅ ឧត្តម ចេញពីផលិតកម្មចាស់ ?

 


ចំពោះរឿងនេះអតីតតារាចម្រៀង ថោន បានបញ្ជាក់ប្រាប់ថា លោកបានផុតកុងត្រាជាមួយផលិតកម្ម ចាស់រួចហើយ ហើយក៏ដល់ពេលដែលលោកត្រូវសាងស្នាដៃថ្មីនៅកន្លែងផ្សេង ដើម្បីបង្កើនប្រជាប្រិយភាពខ្លួន ។ 

 


ត្រឹមតែជាងមួយខែនៅផលិតកម្មថ្មីរបស់លោក សៅ ឧត្តម បានចេញចម្រៀងបានមួយអាល់ប៊ុមហើយ ហើយលោកត្រៀមនឹងចេញបទចម្រៀងថ្មីៗជាបន្តបន្ទាប់ដើម្បីតម្រូវចិត្តយុវវជន មិនតែប៉ុណ្ណោះ សៅ ឧត្តម ថែមទាំងបាននិពន្ធចម្រៀងថ្មីដោយខ្លួនឯងផងដែរ ពីព្រោះលោកក៏ជាតារាចម្រៀងដែលមានស្នាដៃល្អ ក្នុងការនិពន្ធ និងច្រៀងផងដែរ ។  

 


មកទល់ពេលនេះលោក សៅ ឧត្តម រៀបការបានជាង ២ ឆ្នាំហើយ តែភរិយាលោកនៅពុំទាន់យកកូន ចៅបន្តត្រកូលនៅឡើយទេ ដោយលោកមានជំនឿថា ត្រូវយកកូនតាមបំណងប្រាថ្នា ជាក់ស្តែងប៉ុន្មានឆ្នាំនេះ គ្រូហុងស៊ុយបានប្រាប់ថា លោកនិងភរិយាយកកូនឆ្នាំនេះមិនល្អឡើយ ត្រូវរងចាំប៉ុន្មានឆ្នាំទៀត ដូច្នេះហើយទើបលោកត្រូវរងចាំពេលវេលាសក្តិសមមកដល់ ។

 

 

ក្រៅពីអាជីពចម្រៀងលោក សៅ ឧត្តម ក៏មានមុខរបររកស៊ីផ្ទាល់ខ្លួនមួយចំនួនដែលត្រូវមើលការខុសត្រូវ លោកបានបន្ថែមទៀតថា បើពឹងលើអាជីពចម្រៀងមួយមុខ ច្បាស់ជាមិនរស់ទេ ត្រូវប្រឹងប្រែងបន្ថែមដើម្បីជីវភាពគ្រួសារ ៕ 

 

 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024