ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

Katy Perry បិទបញ្ចប់ពិធីចូលកាន់តំណែងប្រធាធិបតីអាមេរិកថ្មីជាមួយបទ “Fireworks”

២២ មករា ២០២១ | កម្សាន្ដ

តារាចម្រៀងអាមេរិក Katy Perry បានបិទបញ្ចប់ពិធីប្រគុំតន្រ្តីអបអរសាទរការឡើងកាន់តំណែងប្រធានាធិបតី Joe Biden កាលពីរាត្រីថ្ងៃពុធ តាមរយៈការសម្ដែងដ៏ភ្ញាក់ផ្អើលនៃបទ “Firework” ដែលជាបទចម្រៀងដ៏ល្បីរបស់នាងកាលពីឆ្នាំ២០១០។ 

 


នៅមុខវិមានអនុស្សាវរីយ៍ Lincoln (លីនខូល) តារាចម្រៀងអាមេរិក Katy Perry បានបិទបញ្ចប់ពិធីប្រគុំតន្រ្តីអបអរសាទរការឡើងកាន់តំណែងប្រធានាធិបតីថ្មី Joe Biden តាមរយៈការសម្ដែងបទ “Firework” អមដោយសំឡេងព្យ៉ាណូពីរោះរណ្ដំ និងកាន់តែបន្ថែមអារម្មណ៍រំភើបខ្លាំងថែមទៀត នៅពេលពន្លឺកាំជ្រួចចាប់ផ្ដើមផ្ទុះព្រាកៗពេញផ្ទៃមេឃ។

 


ក្រៅពី Katy Perry តារាល្បីៗរួមមាន Demi Lovato, Bruce Springsteen, Jon Bon Jovi, Justin Timberlake និងតារាជាច្រើនទៀតក៏បានមកសម្ដែងអបអរលោក Joe Biden សម្រាប់ការក្លាយជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិកដែរ។

 


គួររំឭកថា តារាចម្រៀង Katy Perry ធ្លាប់បានធ្វើយុទ្ធនាការយ៉ាងសកម្មសម្រាប់បេក្ខភាពប្រធាធិបតីបក្សប្រជាធិបតេយ្យទាំងការបោះឆ្នោតឆ្នាំ ២០១៦ និងឆ្នាំ ២០២០។ គេនៅចាំថា បន្ទាប់ពីការចាញ់ឆ្នោតរបស់លោកស្រីហ៊ីលឡារីគ្លីនតុន ក្នុងឆ្នាំ ២០១៦ Katy Pery ក៏បាននិពន្ធអាល់ប៊ុម “Witness” ជាការឆ្លើយតប។

 


កាលពីឆ្នាំ ២០២០ Katy Perry បានចេញអាល់ប៊ុមទី ៥ របស់នាងមានចំណងជើងថា “Smile” ហើយក៏បានផ្ដល់កំណើតកូនដំបូងរបស់នាងជាមួយគូស្នេហ៍គឺតារាសម្ដែង Orlando Bloom ផងដែរ ៕
 

 

 

 

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024