ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

Lady Gaga និង Jennifer ឡើងសម្ដែងក្នុងពីធីស្បថចូលកាន់តំណែងប្រធានាធិបតីថ្មី

២១ មករា ២០២១ | កម្សាន្ដ

តារាចម្រៀងប៉ុប Lady Gaga និង Jennifer Lopez បានបង្ហាញមុខច្រៀងចម្រៀងជាតិយ៉ាងពិសេស នៅក្នុងពិធីស្បថចូលកាន់តំណែងសម្រាប់ប្រធានាធិបតីថ្មីអាមេរិកលោក Joe Biden ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃពុធ។

 

 


តារាចម្រៀងប៉ុប Lady Gaga បានឡើងច្រៀងបទចម្រៀងជាតិរបស់អាមេរិក ខណៈតារាចម្រៀង Jennifer Lopez បានឡើងច្រៀង និងថ្លែងសារជាភាសាអេស្ប៉ាញ នៅក្នុងពិធីស្បថចូលកាន់តំណែងផ្លូវការសម្រាប់ប្រធានាធិបតីថ្មីរបស់អាមេរិកលោក Joe Biden ។

 

 


ក្រៅពីកំពូលតារាចម្រៀងប៉ុបទាំង ២ រូបនេះ ព្រឹត្តិការណ៍ដ៏សំខាន់នេះក៏មានការចូលរួមដោយតារាចម្រៀង country លោក Garth Brooks ផងដែរ។ វត្តមានរបស់តារាល្បីៗទាំងនេះបានធ្វើឲ្យពិធីស្បថឡើងកាន់តំណែងរបស់លោក Biden មានភាពផ្ទុយស្រលះពីកម្មវិធីឡើងកាន់តំណែងរបស់លោក ត្រាំ កាលពី ៤ឆ្នាំមុន ដែលមិនឃើញមានតារាជួរមុខចូលរួមសម្ដែងឡើយ។

 

 


តារាចម្រៀង Lady Gaga ដែលធ្លាប់ធ្វើការងារជាមួយលោក Biden នាពេលកន្លងមកក្នុងយុទ្ធនាការបំបាត់អំពើរំលោភផ្លូវភេទនៅតាមមហាវិទ្យាល័យ បានស្លៀករ៉ូបពណ៌ក្រហមឆើតឡើងច្រៀងចម្រៀងជាតិអាមេរិក រីឯ Jennifer Lopez បានច្រៀងចម្រៀងពីរបទរួមមានបទ This Land Is Your Land និងបទ America The Beautiful។

 

 

គួរបញ្ជាក់ថា លោក Joe Biden បានស្បថចូលកាន់តំណែងជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិកនៅចំពេលដែលសហរដ្ឋអាមេរិកមានការបែកបាក់គ្នាខាងនយោបាយយ៉ាងខ្លាំងព្រមទាំងជួបគ្រោះកាចមួយទៀតនោះគឺការរាតត្បាតជំងឺកូវីដ១៩។ ក្នុងវ័យ ៧៨ឆ្នាំ លោក Biden បានក្លាយជាប្រធានាធិបតីដែលឡើងកាន់តំណែងក្នុងវ័យចាស់ជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិក ៕

 

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024