ថ្ងៃអង្គារ៍ ទី១៦ ខែមេសា ឆ្នាំ២០២៤

វិស័យធនាគារនៅកម្ពុជា ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយ នៅតែបន្តមានសុខភាពល្អ

២១ មករា ២០២១ | សេដ្ឋកិច្ច

ធនាគារជាតិនៅថ្ងៃនេះបានឲ្យដឹងថា ការអភិវឌ្ឍនវិស័យធនាគារនៅកម្ពុជា ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ មានការរីកចម្រើនគួរឲ្យកត់សម្គាល់ និងនៅតែបន្តមានសុខភាពល្អ ជាមួយនឹងភាពរឹងមាំ ដោយ គិតមកត្រឹមបំណាច់ឆ្នាំ២០២០ ទ្រព្យសកម្មនៅក្នុងប្រព័ន្ធធនាគារមានកំណើនជាង ១៥ភាគរយ ឥណទានកើនជាង ១៤ភាគរយនិងប្រាក់បញ្ជើរកើនជាង ១៥ភាគរយ។

 


 របាយការណ៍ធនាគារជាតិចេញផ្សាយនៅថ្ងៃទី២០ មករានេះបានបញ្ជាក់ថា ការអភិវឌ្ឍន៍វិស័យធនាគារនៅកម្ពុជាគិតពីឆ្នាំ២០១៦ មកដល់បំណាច់ឆ្នាំ២០២០ នេះទ្រព្យសកម្មធនាគារមានកំណើនជាង ១៥ភាគរយ ស្នើនឹង ជាង ៥៩ ពាន់លានដុល្លារ ខណៈឥទានអថិជនកើនជាង ១៤ភាគរយ ស្នើនឹងជាង ៣៧ ពាន់លានដុល្លារ និងប្រាក់បញ្ញើអតិថិជនមានកំណើងជាង ១៥ភាគរយ ស្មើនឹងជាង ៣៣ពាន់លានដុល្លារអាមេរិក។

 


ចំនួនគណនីក្នុងវិស័យធនាគារ និងហិរញវត្ថុមានរហូតដល់ជាង ១២លានគណនី ក្នុងនោះចំនួនប្រជាពលរដ្ឋពេញវ័យមានជាង ១០លាននាក់៕

 

 

 

 

អត្ថបទ៖ ស៊ឺន សុន និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024