ថ្ងៃអង្គារ៍ ទី១៦ ខែមេសា ឆ្នាំ២០២៤

ទឹម រដ្ឋា ដាច់ចិត្តទម្លាយរឿងកាដូរថយន្តទំនើបដែលឪពុកទិញឲ្យក្នុងថ្ងៃកំណើត

១៩ មករា ២០២១ | កម្សាន្ដ

ទីបំផុតតារាម៉ូដែល និងសម្តែង កញ្ញា ទឹម រដ្ឋា ដាច់ចិត្តទម្លាយរឿងរ៉ាវមួយចំនួនពីកាដូរថយន្តទំនើបខ្ទង់ម៉ឺនដុល្លារ ដែលលោកឪពុកទិញជូន ក្នុងឱកាសថ្ងៃកំណើតឆ្នាំនេះ។

 


ឈានចូលឆ្នាំថ្មីឆ្នាំ២០២១ នេះ តារាបង្ហាញម៉ូត និងជាតារាសម្តែងល្បីឈ្មោះ កញ្ញា ទឹម រដ្ឋា ត្រូវបានមិត្តរួមការងារ និងមនុស្សជាទីស្រលាញ់ជុំវិញខ្លួនពញ្ញាក់អារម្មណ៍ និងអបអរដល់ថ្ងៃខួបកំណើតគម្រប់វ័យ ៣៥ ឆ្នាំរបស់នាងយ៉ាងសប្បាយរីករាយ។  

 


អ្វីដែលគួរឱ្យភ្ញាក់ផ្អើលទៀតនោះ គឺស្រីស្រស់រូបនេះ ថែមទាំងត្រូវបានលោកឪពុក Surprise រថយន្តទំនើបខ្ទង់ម៉ឺនដុល្លារមួយគ្រឿងជាកាដូដល់នាងទៀតផង នាំឱ្យមហាជនជនចួលរួមត្រេកអរពេញក្នុងបណ្តាញសង្គមយ៉ាងព្រោងព្រាតកាលពីពេលថ្មីៗនេះ។

 


បង្ហាញមុខក្នុងកម្មវិធីដើរម៉ូតដ៏ធំមួយកាលពីពេលថ្មីៗនេះ កញ្ញា ទឹម រដ្ឋា ក៏បានទម្លាយប្រាប់ពីអារម្មណ៍ពិត ចំពោះការទទួលបានកាដូរថយន្តសេរ៊ីទំនើបមួយនោះពីលោកឳពុកផងដែរ។

 


ទឹម រដ្ឋា ថា៖ «ការពិតរឿងឡានហ្នឹងមិនមែនជាការ Surprise ពីប៉ាទេ អាចនិយាយបានថាគាត់ Surprise តែគាត់ទុកឱកាសឲ្យខ្ញុំរើស។ កាលពេលឆ្លងឆ្នាំប៉ាលោកថាគិតខួបកំណើតកូនហើយ ឆ្នាំនេះប៉ាមានកាដូឲ្យ ហើយខ្ញុំជាកូនមានសិទ្ធរើស ប៉ាគាត់មិនចង់ Surprise ទេ។

 

 

ដូច្នេះហើយ ទើបខ្ញុំស្រលាញ់ហ្នឹង ហើយសារ៉េបែបណាឲ្យចំថ្ងៃខួបកំណើតតែម្តង ប៉ុន្តែដោយសារថ្ងៃកំណើតខ្ញុំគឺថ្ងៃ ៧ មករា ជាបុណ្យជាតិគ្រប់គ្នាអត់ធ្វើការ ចឹងហើយក៏លើកមកដល់ថ្ងៃទី៨ មករា វិញទៅ។

 


រដ្ឋា បន្តថា អារម្មណ៍ពេលនោះ ទោះបានដឹងមុនក៏ពិតមែន តែពេលទាញក្រណាត់ក្រហមបើកចេញមក គឺអារម្មណ៍ទប់មិនបានទេ គឺអួលដើមករតែម្តង»។


តារាស្រីរាងខ្ពស់ស្រឡះរូបនេះ បន្តបញ្ជាក់ថាការដែលនាងបង្ហោះរូបភាពទទួលបានកាដូរថយន្តទំនើបនេះ ពុំមែនសំដៅដល់ការសម្ញែងសម្ភារៈនិយមនោះឡើយ ប៉ុន្តែវាជាក្តីស្រលាញ់ និងការផ្តល់ឱ្យរវាងកូន និងអ្នកមានគុណ ព្រោះតាំងដើមមក ទឹម រដ្ឋា ជាតារាស្រីម្នាក់និយមបង្អួតភាពកក់ក្តៅ និងសុភមង្គលក្នុងគ្រួសារ។

 

 

តាមការឲ្យដឹងបន្ថែម រដ្ឋា ថា ទោះក្រុមគ្រួសារនាងមាន ឬគ្មានឡាន គ្មានពេជ្រក៏ដោយ ប៉ុន្តែក្តីស្រលាញ់គឺមានពេញ នេះហើយជារឿងសំខាន់បំផុត និងជាអ្វីដែលតារាម៉ូដែលស្រីវ័យ៣៥ឆ្នាំរូបនេះតែងសម្ញែងទៅមហាជនកាលពីពេលកន្លងទៅ។


គួរបញ្ជាក់ថា ស្វាគមន៍ឆ្នាំថ្មីនេះដូចគ្នា ស្រីស្អាត ទឹម រដ្ឋា ក៏ត្រូវបានផលិតករទាក់ទងធ្វើការសម្តែងក្នុងខ្សែភាពយន្តថ្មី ក្រោយខ្សែភាពយន្ត ២ រឿងដែលនាងសម្តែងបានបញ្ចប់ទៅដោយជោគជ័យនៅឆ្នាំ២០២០ កន្លងទៅ។
 

 

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024