A PHP Error was encountered

Severity: Warning

Message: session_start(): Failed to initialize storage module: user (path: /home/www/news.pnn.com.kh/system/cache)

Filename: Session/Session.php

Line Number: 143

Backtrace:

File: /home/www/news.pnn.com.kh/application/core/MY_Controller.php
Line: 16
Function: __construct

File: /home/www/news.pnn.com.kh/application/controllers/publics/News.php
Line: 7
Function: __construct

File: /home/www/news.pnn.com.kh/index.php
Line: 292
Function: require_once

ជំងឺ​ផ្តាសា​យ​បក្សី ផ្ទុះឡើង​នៅភូមិព្រែកតាច្រែង ខេត្តបាត់ដំបង | PNN ព័ត៌មាន

ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ជំងឺ​ផ្តាសា​យ​បក្សី ផ្ទុះឡើង​នៅភូមិព្រែកតាច្រែង ខេត្តបាត់ដំបង

១៤ មករា ២០២១ | ព័ត៌មានជាតិ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានសម្រេច​កំណត់​តំបន់​ជំងឺ​ផ្តាសា​យ​បក្សី​ មួយ​កន្លែង​ ស្ថិត​ក្នុង​ភូមិ​ព្រែក​តា​ច្រែង ​ឃុំ​ព្រែក​នរិន្ទ​ ស្រុក​ឯក​ភ្នំ​ ខេត្តបាត់ដំបង​។​ ជាមួយនឹង​ការកំណត់នេះ ក្រសួង​ តម្រូវ​​ឲ្យ​​​បំផ្លាញចោល​ចំពោះ​បក្សី​គ្រប់​ប្រភេទ​ នៅ​ក្នុង​តំបន់​ផ្ទុះ​ជំងឺ​ តាម​វិធាន​បច្ចេក​ទេស​បសុពេទ្យ​ និង​ផ្អាក​ជា​បណ្តោះអាសន្ន​ លើ​ការទិញ​ការលក់ ​ឬ​ការដឹក​ជញ្ជូន​បក្សី​គ្រប់​ប្រភេទ​ចេញចូល​ ឬ​ឆ្លង​កាត់​ពី​រង្វង់​ ៣​គីឡូម៉ែត្រ ​ជុំវិញ​កន្លែង​ផ្ទុះ​ជំងឺ​​។​

 

 

ស្របគ្នាជាមួយការកំណត់តំបន់ផ្ទុះ​ជំងឺ​ផ្តាសា​យ​បក្សី​ មួយ​កន្លែង​ ស្ថិត​ក្នុង​ភូមិ​ព្រែក​តា​ច្រែង ​ឃុំ​ព្រែក​នរិន្ទ​ ស្រុក​ឯក​ភ្នំ​ ខេត្តបាត់ដំបង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​តម្រូវ​​ឲ្យ​អគ្គនាយកដ្ឋាន​សុខ​ភាព​​​​សត្វ​ ផលិតកម្ម​សត្វ​ ចាត់វិធានការ​បសុព្យាបាល​នៅ​តំបន់​ផ្ទុះ​ជំងឺ​ផ្តា​សាយ​បក្សីដោយ​បំផ្លាញ​ចោល​ចំពោះ​បក្សី​គ្រប់​ប្រភេទ​ នៅ​ក្នុង​តំបន់​ផ្ទុះ​ជំងឺ​តាម​វិធាន​បច្ចេក​ទេស​បសុពេទ្យ​ និង​ផ្អាក​ជា​បណ្តោះអាសន្ន​ លើ​ការទិញ​ការលក់ ​ឬ​ការដឹកជញ្ជូន​បក្សី​គ្រប់​ប្រភេទ​ចេញចូល​ ឬ​ឆ្លង​កាត់​ពី​រង្វង់កាំ ​៣​គីឡូម៉ែត្រ ​ជុំវិញ​កន្លែង​ផ្ទុះ​ជំងឺ​ខាងលើ​។​

 

 

ជាមួយគ្នានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក៏តម្រូវអោយសិក្សាស្រាវជា្រវប្រភព​ជំងឺ​​ផ្តាសាយ​​បក្សីក្នុងរយៈពេល៣០ថ្ងៃ និងត្រួតពិនិត្យឃាំ្លមើលចលនាបក្សីជាប្រចាំក្នុងរង្វង់ ដែលមាន​កាំ​ប្រវែង១០គីឡូម៉ែត្រពីចំណុចផ្ចិតនៃតំបន់ផ្ទុះជំងឺ។ ដោយឡែក ការអនុញ្ញាត​ចិញ្ចឹម ទិញ​លក់​ ឬ​ការ​ដឹក​ជញ្ជូន​បក្សី​គ្រប់​ប្រភេទ​ឡើងវិញ​ និងការ​​រំ​សាយ​តំបន់​ជំងឺ​ជាថ្មី ​ត្រូវកំណត់ដោយប្រកាសជាថ្មី។ 

 

 

គួររំលឹក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បង្ហាញថា លទ្ធផល​ធ្វើ​តេស្ដ​លើ​សំណាក​សត្វ​មាន់​ដែល​ងាប់​​ជាង ១០០០​ក្បាល នៅ​ភូមិ​ព្រែក​តា​ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង គឺជា​គ្រុនផ្តា​សាយ​បក្សី (H5N1) ។ ក្រោយការបង្ហាញលទ្ធផលនេះ កាលពីថ្ងៃទី១២ ខែមករា ម្សិលមិញ​ ក្រុម​គ្រូពេទ្យរបស់ក៏​បានចុះយក​សំណាក​​កម្មករ​ពីរនាក់​​ដែលមើល​ថែមាន់ក្នុងកសិដ្ឋាន​ដែលមាន​ផ្ទុះជំងឺ​​ផ្តាសាយបក្សី ផ្ញើមកវិទ្យាស្ថាន​ប៉ាស្ទ័រ ធ្វើតេស្ត​រកថាតើ មានឆ្លងជំងឺ​ផ្តាសាយបក្សីប្ញអត់ ខណៈដែរ​ជំងឺ​នេះ​ជាប្រភេទជំងឺឆ្លងពី​មាន់​ទៅមនុស្ស ។

 

 

គួរបញ្ជាក់ថា​ កសិដ្ឋានចិញ្ចឹមមាន់ដែលមានផ្ទុះជំងឺផ្តាសាយបក្សី គឺបានចិញ្ចឹមមាន់រយៈ១ខែ​មកហើយ ដែលនាំចូលពូជពីក្រុមហ៊ុនមួយ​របស់ប្រទេស​វៀតណាម​ចំនួន១៣០០ក្បាល និងមាន់ស្រែ២០០ក្បាល ទាកប៉ាជាង២០០ក្បាល និងក្ងានមួយចំនួន ។ មាន់នៅក្នុងកសិដ្ឋាន​នេះ បានចាប់ផ្តើមឈឺ​ងាប់ពី​ថ្ងៃទី​៣១ ខែធ្នូ ដល់ថ្ងៃទី៥ មករា​ គឺងាប់​ទាំង​អស់​តែម្តងហើយមាន់ ដែលងាប់ទាំងនេះត្រូវបាន​មន្រ្តីជំនាញ​បាន​ចុះ​មកណែនាំអោយកប់ចោល និងបាន​​បាញ់ថាំ​សម្លាប់មេរោគជុំវិញកសិដ្ឋានផងដែរ៕

 

អត្ថបទ៖ សន រដ្ឋា រូបភាព៖ ឯកសារ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024